សូរ៉ា 16 · ជូស 14

An-Nahl · 16:35

وَقَالَ الَّذِينَ أَشْرَكُوا لَوْ شَاءَ اللَّهُ مَا عَبَدْنَا مِنْ دُونِهِ مِنْ شَيْءٍ نَحْنُ وَلَا آبَاؤُنَا وَلَا حَرَّمْنَا مِنْ دُونِهِ مِنْ شَيْءٍ ۚ كَذَٰلِكَ فَعَلَ الَّذِينَ مِنْ قَبْلِهِمْ ۚ فَهَلْ عَلَى الرُّسُلِ إِلَّا الْبَلَاغُ الْمُبِينُ

ហើយពួកដែលបានធ្វើស្ហ៊ីរិកបាននិយាយថាៈ ប្រសិនបើ អល់ឡោះមានចេតនានោះ ពួកយើងនិងជីដូនជីតារបស់ពួកយើង មិនបានគោរពសក្ការៈអ្វីមួយផេ្សងពីទ្រង់ឡើយ។ ហើយពួកយើង ក៏មិនបានហាមឃាត់(ខ្លួនឯង)នូវអ្វីមួយផេ្សងពីអ្វីដែលទ្រង់បាន ហាមឃាត់នោះដែរ។ ពួក(គ្មានជំនឿ)ដែលពីមុនពួកគេក៏បានធ្វើ ដូច្នោះដែរ។ ដូចេ្នះ តួនាទីរបស់បណ្ដាអ្នកនាំសារគ្មានអ្វីក្រៅពីការ ផ្សព្វផ្សាយសារយ៉ាងច្បាស់លាស់នោះឡើយ។

តាហ្វសៀរ

ហើយពួកដែលគោរពសក្ការៈព្រះផ្សេងរួមជាមួយអល់ឡោះនោះបាននិយាយថាៈ ប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់មានចេតនាឲ្យពួកយើងគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនចង់ឲ្យពួកយើងធ្វើស្ហ៊ីរិកចំពោះទ្រង់ទេនោះ ពួកយើង និងជីដូនជីតារបស់ពួកយើងពីមុនមកនោះក៏នឹងមិនគោរពសក្ការៈចំពោះនរណាមួយផ្សេងពីទ្រង់នោះឡើយ។ ហើយប្រសិនបើទ្រង់មានចេតនាមិនចង់ពួកយើងដាក់បម្រាមលើអ្វីមួយ(ដែលទ្រង់អនុញ្ញាត)នោះ ពួកយើងក៏មិនដាក់បម្រាមចំពោះវានោះដែរ។ អំណះអំណាងដែលមិនត្រឹមត្រូវទាំងនេះ ពួកប្រឆាំងជំនាន់មុនៗក៏បាននិយាយដូចគ្នានេះដែរ។ ហើយតួនាទីរបស់បណ្តាអ្នកនាំសារទាំងឡាយ គឺគ្មានអ្វីក្រៅពីការផ្សព្វផ្សាយយ៉ាងច្បាស់លាស់នូវអ្វីដែលគេ(អល់ឡោះ)ប្រើពួកគេឲ្យផ្សព្វផ្សាយនោះទេ។ ជាការពិតណាស់ ពួកគេ(អ្នកនាំសារ)បានផ្សព្វផ្សាយរួចហើយ ហើយពួកប្រឆាំងក៏គ្មានអ្វីដោះសារដោយយកការកំណត់ព្រេងវាសនា(របស់អល់ឡោះ)មកធ្វើជាលេសដោះសារនោះដែរ ក្រោយពីអល់ឡោះបានផ្តល់ឲ្យពួកគេនូវចេតនា និងជម្រើស ព្រមទាំងបានបញ្ជូនអ្នកនាំសារជាច្រើនទៅកាន់ពួកគេហើយនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់