សូរ៉ា 16 · ជូស 14

An-Nahl · 16:39

لِيُبَيِّنَ لَهُمُ الَّذِي يَخْتَلِفُونَ فِيهِ وَلِيَعْلَمَ الَّذِينَ كَفَرُوا أَنَّهُمْ كَانُوا كَاذِبِينَ

ដើម្បីទ្រង់បញ្ជាក់ទៅដល់ពួកគេដែលខ្វែងគំនិតគ្នានៅក្នុង រឿងនោះ ហើយក៏ដើម្បីឱ្យពួកដែលបានប្រឆាំងដឹងថាៈ ពិតប្រាកដ ណាស់ ពួកគេគឺជាពួកដែលធ្លាប់បានភូតកុហក។

តាហ្វសៀរ

អល់ឡោះជាម្ចាស់នឹងពង្រស់ពួកគេទាំងអស់គ្នានៅថ្ងៃបរលោក ដើម្បីបញ្ជាក់ពីការពិតដល់ពួកគេនូវអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាទាក់ទងនឹងភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ ការពង្រស់ឲ្យរស់ឡើងវិញ និងភាពជាព្យាការី និងដើម្បីឲ្យពួកដែលប្រឆាំងដឹងថា ពិតប្រាកដណាស់ពួកគេ គឺជាពួកដែលធ្លាប់បានភូតកុហកបោកប្រាស់ចំពោះការអះអាងរបស់ពួកគេដែលថា អល់ឡោះជាម្ចាស់ទ្រង់មានដៃគូ ហើយនិងការបដិសេធរបស់ពួកគេចំពោះការពង្រស់ឡើងវិញនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់