សូរ៉ា 16 · ជូស 14
An-Nahl · 16:32
الَّذِينَ تَتَوَفَّاهُمُ الْمَلَائِكَةُ طَيِّبِينَ ۙ يَقُولُونَ سَلَامٌ عَلَيْكُمُ ادْخُلُوا الْجَنَّةَ بِمَا كُنْتُمْ تَعْمَلُونَ
បណ្ដាអ្នកដែលម៉ាឡាអ៊ីកាត់យកជីវិតរបស់ពួកគេ ខណៈ ដែលពួកគេជាអ្នកល្អបរិសុទ្ធ ដោយម៉ាឡាអ៊ីកាត់ពោល(ទៅកាន់ ពួកគេ)ថាៈ សូមសុខសន្ដិភាពកើតមានដល់ពួកអ្នក. ចូរពួកអ្នក ចូលឋានសួគ៌ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានសាងចុះ។
តាហ្វសៀរ
បណ្តាអ្នកដែលម៉ាលីគុលម៉ោត(ម៉ាឡាអ៊ីកាត់ដកព្រលឹង) ហើយនិងម៉ាឡាអ៊ីកាត់ជាបរិវារបស់គេបានដកយកជីវិតពួកគេក្នុងស្ថានភាពដែលដួងចិត្តរបស់ពួកគេជ្រះស្អាតពីភាពគ្មានជំនឿនោះ ម៉ាឡាអ៊ីកាត់បានពោលទៅកាន់ពួកគេថាៈ សូមសន្តិភាពកើតមានដល់ពួកអ្នក។ ពួកអ្នកមានសុវត្ថិភាពពីគ្រោះទាំងឡាយហើយ។ ដូចនេះ ចូរពួកអ្នកចូលទៅក្នុងឋានសួគ៌ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានសាងនៅក្នុងលោកិយនៃការមានគោលជំនឿដ៏ត្រឹមត្រូវ និងការសាងនូវទង្វើកុសលចុះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល