សូរ៉ា 16 · ជូស 14
An-Nahl · 16:33
هَلْ يَنْظُرُونَ إِلَّا أَنْ تَأْتِيَهُمُ الْمَلَائِكَةُ أَوْ يَأْتِيَ أَمْرُ رَبِّكَ ۚ كَذَٰلِكَ فَعَلَ الَّذِينَ مِنْ قَبْلِهِمْ ۚ وَمَا ظَلَمَهُمُ اللَّهُ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ
ពួកគេ(ពួកប្រឆាំង)គ្មានរង់ចាំអ្វីក្រៅពីម៉ាឡាអ៊ីកាត់មក ដល់(ហូតយកជីវិត)ពួកគេ ឬបទបញ្ជា (ធ្វើទារុណកម្ម)នៃម្ចាស់ របស់អ្នកមកដល់នោះឡើយ។ ពួក(គ្មានជំនឿ)ដែលពីមុនពួកគេក៏ បានធ្វើដូច្នោះដែរ។ អល់ឡោះមិនបានធ្វើបាបពួកគេឡើយ ប៉ុន្ដែពួក គេវិញទេដែលបានធ្វើបាបខ្លួនឯងនោះ ។
តាហ្វសៀរ
តើពួកមុស្ហរីគីនដែលបដិសធទាំងនោះ គ្មានរង់ចាំអ្វីក្រៅពីម៉ាលីគុលម៉ោត ហើយនិងម៉ាឡាអ៊ីកាត់ជាបរិវារបស់គេមកដល់ពួកគេដើម្បីដកយកជីវិតពួកគេ ព្រមទាំងវាយមុខនិងខ្នងរបស់ពួកគេ ឬក៏បទបញ្ជារបស់អល់ឡោះដោយការដាក់ទណ្ឌកម្មពួកគេឲ្យស្លាប់ផុតពូជនៅក្នុងលោកិយនេះបានដល់ឬ? ទង្វើដែលពួកមុស្ហរីគីនបានធ្វើនៅទឹកដីម៉ាក្កះនេះ ពួកមុស្ហរីគីនជំនាន់មុនពួកគេក៏ធ្លាប់បានធ្វើដូច្នោះដែរ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបំផ្លាញពួកគេ។ ហើយអល់ឡោះមិនបានបំពានលើពួកគេទេខណៈដែលទ្រង់បំផ្លាញពួកគេនោះ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯងដោយបានបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងភាពអន្តរាយតាមរយៈការប្រឆាំងចំពោះអល់ឡោះជាម្ចាស់នោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល