សូរ៉ា 16 · ជូស 14
An-Nahl · 16:31
جَنَّاتُ عَدْنٍ يَدْخُلُونَهَا تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۖ لَهُمْ فِيهَا مَا يَشَاءُونَ ۚ كَذَٰلِكَ يَجْزِي اللَّهُ الْمُتَّقِينَ
ពួកគេនឹងបានចូលទៅក្នុងឋានសួគ៌អាត់និនដែលមាន ទនេ្លជាច្រើនហូរពីក្រោមវា។ ពួកគេនឹងមានអ្វីៗគ្រប់បែបយ៉ាង ដែលពួកគេប្រាថ្នានៅក្នុងនោះ។ ដូច្នោះហើយអល់ឡោះតបស្នង ដល់បណ្ដាអ្នកដែលកោតខ្លាចទ្រង់។
តាហ្វសៀរ
ពួកគេនឹងបានចូលទៅក្នុងឋានសួគ៌អាត់និន ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា។ នៅក្នុងឋានសួគ៌នោះ ពួកគេនឹងទទួលបាននូវអ្វីៗគ្រប់បែបយ៉ាងដែលពួកគេប្រាថ្នាមិនថាចំណីអាហារ ឬភេសជ្ជៈ ឬអ្វីផ្សេងពីនេះឡើយ។ ដូចជាការតបស្នងដែលគេបានតបស្នងទៅចំពោះបណ្តាអ្នកដែលគោរពកោតខ្លាចក្នុងចំណោមប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់នេះដែរ គេក៏នឹងតបស្នងបែបនេះចំពោះបណ្តាប្រជាជាតិជំនាន់មុនៗដូចគ្នាដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល