សូរ៉ា 16 · ជូស 14

An-Nahl · 16:27

ثُمَّ يَوْمَ الْقِيَامَةِ يُخْزِيهِمْ وَيَقُولُ أَيْنَ شُرَكَائِيَ الَّذِينَ كُنْتُمْ تُشَاقُّونَ فِيهِمْ ۚ قَالَ الَّذِينَ أُوتُوا الْعِلْمَ إِنَّ الْخِزْيَ الْيَوْمَ وَالسُّوءَ عَلَى الْكَافِرِينَ

បន្ទាប់មកនៅថ្ងៃបរលោក ទ្រង់នឹងធ្វើឱ្យពូកគេអាម៉ាស់ ហើយទ្រង់នឹងមានបន្ទូលថាៈ តើឯណាទៅដៃគូបស់យើងដែល ពួកអ្នកធ្លាប់បានប្រឆាំង(នឹងអ្នកនាំសារនិងអ្នកមានជំនឿ)ដើម្បី ពួកវានោះ? បណ្ដាអ្នកដែលត្រូវបានគេផ្ដល់ចំណេះវិជ្ជាឱ្យបាន និយាយថាៈ ជាការពិតណាស់ ភាពអាម៉ាស់ និងទារុណកម្មនៅ ថ្ងៃនេះគឺត្រូវធ្លាក់លើពួកដែលប្រឆាំង។

តាហ្វសៀរ

ក្រោយមកនៅថ្ងៃបរលោក អល់ឡោះជាម្ចាស់នឹងធ្វើឲ្យពួកគេអាម៉ាស់ និងអាប់ឱនដោយទណ្ឌកម្មរបស់ទ្រង់ ហើយទ្រង់នឹងមានបន្ទូលទៅកាន់ពួកគេថាៈ តើឯណាទៅដៃគូរបស់យើងដែលពួកអ្នកធ្លាប់បានយកពួកគេធ្វើជាដៃគូរួមនឹងយើងក្នុងការគោរពសក្ការៈ ព្រមទាំងពួកអ្នកធ្លាប់បានប្រឆាំងនឹងបណ្តាព្យាការីរបស់យើងនិងបណ្តាអ្នកមានជំនឿដោយសារតែពួកវានោះ? បណ្តាអ្នកដែលមានចំណេះដឹងខាងសាសនាបាននិយាយថាៈ ជាការពិតណាស់ ភាពអាម៉ាស់និងទណ្ឌកម្មនៅថ្ងៃបរលោកនេះ គឺធ្លាក់ទៅលើពួកដែលប្រឆាំង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់