សូរ៉ា 16 · ជូស 14

An-Nahl · 16:28

الَّذِينَ تَتَوَفَّاهُمُ الْمَلَائِكَةُ ظَالِمِي أَنْفُسِهِمْ ۖ فَأَلْقَوُا السَّلَمَ مَا كُنَّا نَعْمَلُ مِنْ سُوءٍ ۚ بَلَىٰ إِنَّ اللَّهَ عَلِيمٌ بِمَا كُنْتُمْ تَعْمَلُونَ

ពួកដែលម៉ាឡាអ៊ីកាត់យកជីវិតរបស់ពួកគេ ខណៈដែល ពួកគេបំពានដោយខ្លួនឯង ពេលនោះពួកគេសម្ដែងការគោរពនិង ប្រគល់ខ្លួន(ចំពោះអល់ឡោះ ដោយនិយាយកុហកថា) ពួកយើង មិនធ្លាប់បានប្រព្រឹត្ដអំពើអាក្រក់ណាមួយឡើយ។ (ម៉ាឡាអ៊ីកាត់ បានតបវិញថា) មិនមែនដូច្នោះទេ. ពិតប្រាកដណាស់ អល់ឡោះ ដឹងទាំងអស់នូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។

តាហ្វសៀរ

ពួកដែលម៉ាលីគុលម៉ោត(ម៉ាឡាអ៊ីកាត់ដកព្រលឹង) ហើយនិងម៉ាឡាអ៊ីកាត់ជាបរិវារបស់គេ បានដកយកជីវិតពួកគេ ខណៈដែលពួកគេជាអ្នកដែលបំពានលើខ្លួនឯងដោយការប្រឆាំងចំពោះអល់ឡោះជាម្ចាស់នោះ ពួកគេបានគោរពតាមដោយប្រគល់ខ្លួន(ចំពោះអល់ឡោះ)នៅពេលដែលសេចក្តីស្លាប់បានមកដល់ពួកគេ ហើយពួកគេបដិសេធនូវអ្វីដែលពួកគេធ្លាប់បានប្រឆាំង និងការប្រព្រឹត្តល្មើសពីមុនមក ដោយពួកគេគិតស្មានថា ការបដិសេធ(ពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តពីមុនមក)នោះ នឹងបានផលដល់ពួកគេ។ ពេលនោះ មានគេនិយាយទៅកាន់ពួកគេថាៈ ពួកឯងកុហក! តាមពិតពួកឯងគឺជាពួកប្រឆាំង ដែលសាងនូវទង្វើបាបកម្ម។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនៅក្នុងលោកិយនេះដោយគ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើដែលពួកអ្នកបានសាង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់