សូរ៉ា 16 · ជូស 14

An-Nahl · 16:26

قَدْ مَكَرَ الَّذِينَ مِنْ قَبْلِهِمْ فَأَتَى اللَّهُ بُنْيَانَهُمْ مِنَ الْقَوَاعِدِ فَخَرَّ عَلَيْهِمُ السَّقْفُ مِنْ فَوْقِهِمْ وَأَتَاهُمُ الْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ

ជាការពិតណាស់ ពួកដែលនៅសម័យមុនពួកគេ(ពួក មូស្ហរីគីន)ក៏បានប្រើល្បិចបោកប្រាស់(អ្នកនាំសាររបស់ពួកគេ) ដែរ។ តែអល់ឡោះបានកំទេចគ្រឹះនៃផ្ទះសំបែងរបស់ពួកគេ ហើយ ដំបូលក៏បានធ្លាក់សង្កត់ទៅលើពួកគេ ហើយនៅពេលនោះទារុណកម្មបានមកដល់ពួកគេ ខណៈដែលពួកគេមិនដឹងខ្លួន។

តាហ្វសៀរ

ជាការពិតណាស់ ពួកប្រឆាំងជំនាន់មុននោះ បានប្រើល្បិចកលបោកប្រាស់ចំពោះបណ្តាអ្នកនាំសាររបស់ពួកគេមុននឹងពួកគេ(ពួកមុស្ហរីគីនម៉ាក្កះ)ទាំងនោះទៅទៀត តែអល់ឡោះបានកម្ទេចគ្រឹះនៃផ្ទះសម្បែងរបស់ពួកគេ ហើយដំបូលរបស់វាក៏បានធ្លាក់សង្កត់លើពួកគេ ហើយនៅពេលនោះ ទណ្ឌកម្មក៏បានមកដល់ពួកគេខណៈដែលពួកគេមិនរំពឹងទុកមុន។ ពិតប្រាកដណាស់ ពួកគេធ្លាប់រំពឹងថា ផ្ទះសម្បែងរបស់ពួកគេអាចការពារពួកគេបាន តែ(ចុងក្រោយ)ពួកគេត្រូវបានគេ(អល់ឡោះ)បំផ្លាញដោយផ្ទះសម្បែងរបស់ពួកគេទៅវិញ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់