សូរ៉ា 16 · ជូស 14
An-Nahl · 16:25
لِيَحْمِلُوا أَوْزَارَهُمْ كَامِلَةً يَوْمَ الْقِيَامَةِ ۙ وَمِنْ أَوْزَارِ الَّذِينَ يُضِلُّونَهُمْ بِغَيْرِ عِلْمٍ ۗ أَلَا سَاءَ مَا يَزِرُونَ
(ពាក្យសំដីនោះ)ពួកគេនឹងរែកបន្ដនូវបាបកម្មរបស់ពួកគេ យ៉ាងពេញបន្ទុកនៅថ្ងៃបរលោក និងរែកបាបកម្មមួយចំនួនរបស់ពួក ដែលពួកគេដឹកនាំទៅរកផ្លូវខុសដោយអវិជ្ជាផងដែរ។ ចូរដឹងថា. អ្វីដែលពួកគេរែកនោះវាជាប្រការអាក្រក់បំផុត។
តាហ្វសៀរ
(តាមរយៈពាក្យសម្តីរបស់ពួកគេបែបនេះ)លទ្ធផលចុងក្រោយរបស់ពួកគេនោះ គឺពួកគេនឹងរែកពុននូវបាបកម្មរបស់ពួកគេដោយគ្មានខ្វះ(បាត់)បន្តិចនោះឡើយ ហើយពួកគេក៏នឹងរែកពុននូវបាបកម្មរបស់ពួកដែលពួកគេបានធ្វើឲ្យវង្វេងចេញពីសាសនាឥស្លាមដោយល្ងង់ខ្លៅ និងការធ្វើតាមដោយល្ងិតល្ងង់ផងដែរ។ ពិតប្រាកដណាស់ ការដែលពួកគេត្រូវរែកពុននូវបាបកម្មរបស់ពួកគេខ្លួនឯងផង ព្រមទាំងរែកពុននូវបាបកម្មរបស់ពួកដែលដើរតាមពួកគេទៀតនោះ គឺជាប្រការដែលអាក្រក់ជាទីបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល