សូរ៉ា 16 · ជូស 14
An-Nahl · 16:22
إِلَٰهُكُمْ إِلَٰهٌ وَاحِدٌ ۚ فَالَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ قُلُوبُهُمْ مُنْكِرَةٌ وَهُمْ مُسْتَكْبِرُونَ
ម្ចាស់ដែលត្រូវពួកអ្នកគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺ ជាម្ចាស់តែមួយគត់(អល់ឡោះ)។ តែពួកដែលគ្មានជំនឿនឹងថ្ងៃ បរលោកនោះ គឺចិត្ដរបស់ពួកគេបដិសេធដោយពួកគេថែមទាំង ក្រអឺតក្រទមទៀតផង។
តាហ្វសៀរ
ម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការដ៏ពិតប្រាកដនោះ គឺជាម្ចាស់តែមួយគត់ដោយទ្រង់គ្មានដៃគូឡើយ នោះគឺអល់ឡោះជាម្ចាស់។ ហើយពួកដែលគ្មានជំនឿនឹងការពង្រស់ឲ្យរស់ឡើងវិញដើម្បីទទួលការតបស្នងនោះ ចិត្តរបស់ពួកគេបដិសេធពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ ដោយសារតែពួកគេមិនខ្លាចថ្ងៃបរលោកឡើយ។ ដូចនេះ ដួងចិត្តនោះមិនមានជំនឿចំពោះការជំនុំជម្រះ និងទណ្ឌកម្មនោះទេ។ ហើយពួកគេ គឺជាពួកដែលក្រអើតក្រទមមិនទទួលយកការពិតឡើយ ហើយក៏មិនឱនលំទោនចំពោះវានោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល