សូរ៉ា 16 · ជូស 14
An-Nahl · 16:21
أَمْوَاتٌ غَيْرُ أَحْيَاءٍ ۖ وَمَا يَشْعُرُونَ أَيَّانَ يُبْعَثُونَ
(ព្រះទាំងអស់នោះ)គឺស្លាប់ មិនមានជីវិតឡើយ។ ហើយ ពួកវាក៏មិនដឹងថា ពួកគេ(ពួកដែលគោរពពួកវា)ត្រូវគេធ្វើឱ្យរស់ ឡើងវិញនៅពេលណាដែរ។
តាហ្វសៀរ
ជាមួយនឹងការដែលព្រះនានារបស់ពួកគេ(ដែលពួកគេគោរពសក្ការៈនោះ)ត្រូវបានបង្កើតដោយដៃរបស់ពួកគេផ្ទាល់នោះ ពួកវា(ព្រះ)ទាំងនោះ គឺគ្រាន់តែជារបស់ដែលគ្មានវិញ្ញាណ គ្មានជីវិត និងគ្មានដឹងអ្វីសោះប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួកវាក៏មិនដឹងដែរថា តើពេលណាពួកវាត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញជាមួយពួកដែលគោរពសក្ការៈចំពោះពួកវានាថ្ងៃបរលោក ដើម្បីគេនឹងបោះពួកវា(ព្រះនានា)រួមជាមួយនឹងពួកគេ(ពួកដែលគោរពសក្ការៈចំពោះព្រះទាំងនោះ)ទៅក្នុងនរកជើហាន់ណាំនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល