សូរ៉ា 16 · ជូស 14
An-Nahl · 16:23
لَا جَرَمَ أَنَّ اللَّهَ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ ۚ إِنَّهُ لَا يُحِبُّ الْمُسْتَكْبِرِينَ
គ្មានការសង្ស័យឡើយ ពិតប្រាកដណាស់អល់ឡោះដឹង នូវអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។ ពិត ប្រាកដណាស់ ទ្រង់មិនស្រឡាញ់ពួកដែលក្រអឺតក្រទមនោះឡើយ។
តាហ្វសៀរ
គ្មានការសង្ស័យអ្វីឡើយ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវទង្វើដែលពួកទាំងនោះលាក់បាំង ហើយទ្រង់ដឹងបំផុតនូវទង្វើរបស់ពួកគេដែលពួកគេលាតត្រដាង។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះទង្វើទាំងនោះ។ ពិតប្រាកដណាស់ ទ្រង់មិនចូលចិត្តពួកដែលក្រអឺតក្រទមមិនព្រមគោរពសក្ការៈចំពោះទ្រង់ និងមិនឱនលំទោនចំពោះទ្រង់នោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ស្អប់ខ្ពើមពួកគេបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល