សូរ៉ា 16 · ជូស 14
An-Nahl · 16:2
يُنَزِّلُ الْمَلَائِكَةَ بِالرُّوحِ مِنْ أَمْرِهِ عَلَىٰ مَنْ يَشَاءُ مِنْ عِبَادِهِ أَنْ أَنْذِرُوا أَنَّهُ لَا إِلَٰهَ إِلَّا أَنَا فَاتَّقُونِ
ទ្រង់បញ្ចុះម៉ាឡាអ៊ីកាត់ដោយនាំវ៉ាហ៊ីតាមបទបញ្ជារបស់ ទ្រង់ទៅចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ ទ្រង់(ដោយបន្ទូលថា) ចូរពួកអ្នកដាស់តឿនព្រមាន(មនុស្ស លោក)ថាៈ ពិតប្រាកដណាស់់ គ្មានម្ចាស់ណាផេ្សងដែលត្រូវគោរព សក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ ហេតុនេះចូរពួកអ្នកកោត ខ្លាចយើង។
តាហ្វសៀរ
អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះម៉ាឡាអ៊ីកាត់ដោយនាំនូវវ៉ាហ៊ីតាមបទបញ្ជារបស់ទ្រង់ទៅកាន់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមបណ្តាអ្នកនាំសាររបស់ទ្រង់(ដោយទ្រង់មានបន្ទូល)ថាៈ ចូរពួកអ្នក(ឱបណ្តាអ្នកនាំសារទាំងឡាយ)ព្រមានបន្លាចមនុស្សលោកពីការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ពីព្រោះគ្មានទេម្ចាស់ផ្សេងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងនោះឡើយ។ ហេតុនេះ ចូរពួកអ្នក(ឱមនុស្សលោក)គោរពកោតខ្លាចមកចំពោះយើងដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់យើង និងចៀងវាងពីប្រការទាំងឡាយដែលយើងបានហាមឃាត់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល