សូរ៉ា 16 · ជូស 14

An-Nahl · 16:3

خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ ۚ تَعَالَىٰ عَمَّا يُشْرِكُونَ

ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីដោយ ពិត ប្រាកដ។ ទ្រង់ខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។

តាហ្វសៀរ

អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងបានបង្កើតផែនដីដោយគ្មានគំរូពីមុនមកដោយពិតប្រាកដ។ ជាការពិតណាស់ ទ្រង់មិនបានបង្កើតវាទាំងពីរមកដោយឥតប្រយោជន៍នោះទេ ផ្ទុយទៅវិញ ទ្រង់បានបង្កើតវាទាំងពីរនេះ(មេឃនិងផែនដី)ដើម្បីជាភស្តុតាងបង្ហាញទៅលើភាពធំធេងរបស់ទ្រង់។ ទ្រង់មហាស្អាតស្អំបំផុតចាកផុតពីអ្វីដែលពួកគេធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីផ្សេងក្រៅពីទ្រង់នោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់