សូរ៉ា 16 · ជូស 14
An-Nahl · 16:1
أَتَىٰ أَمْرُ اللَّهِ فَلَا تَسْتَعْجِلُوهُ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ
បទបញ្ជារបស់អល់ឡោះ(ថ្ងៃបរលោក)ជិតបានមកដល់ ហើយ ដូចេ្នះចូរពួកអ្នកកុំប្រញាប់ចង់ឱ្យវាមកដល់ពេក។ ទ្រង់មហា បរិសុទ្ធ និងខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។
តាហ្វសៀរ
អ្វីដែលអល់ឡោះទ្រង់បានកំណត់នៃការដាក់ទណ្ឌកម្មលើពួកអ្នក(ឱពួកប្រឆាំង)នោះ គឺជិតមកដល់(ពួកអ្នក)ហើយ។ ហេតុនេះ ចូរពួកអ្នកកុំទាមទារឲ្យវាឆាប់មកដល់មុនពេលកំណត់របស់វាពេក។ អល់ឡោះជាម្ចាស់ទ្រង់មហាបរិសុទ្ធជ្រះស្អាតពីអ្វីដែលពួកមុស្ហរីគីនបានធ្វើស្ហ៊ីរិកចំពោះទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល