សូរ៉ា 16 · ជូស 14

An-Nahl · 16:126

وَإِنْ عَاقَبْتُمْ فَعَاقِبُوا بِمِثْلِ مَا عُوقِبْتُمْ بِهِ ۖ وَلَئِنْ صَبَرْتُمْ لَهُوَ خَيْرٌ لِلصَّابِرِينَ

ហើយប្រសិនបើពួកអ្នកដាក់ទណ្ឌកម្ម(លើសត្រូវរបស់ ពួកអ្នក) ចូរពួកអ្នកដាក់ទណ្ឌកម្មដូចនឹងអ្វីដែលពួកគេបានដាក់ ទណ្ឌកម្មមកលើពួកអ្នកចុះ។ តែប្រសិនបើពួកអ្នកអត់ធ្មត់វិញ វា ពិតជាប្រសើរបំផុតសម្រាប់បណ្ដាអ្នកដែលអត់ធ្មត់។

តាហ្វសៀរ

ហើយប្រសិនបើពួកអ្នកចង់ដាក់ទោសដល់សត្រូវរបស់ពួកអ្នកនោះ ចូរពួកអ្នកដាក់ទិសគេដូចអ្វីដែលគេបានប្រព្រឹត្តមកចំពោះពួកអ្នកដោយមិនត្រូវបន្ថែមឲ្យលើសនោះនោះទេ។ តែប្រសិនបើពួកអ្នកអត់ធ្មត់មិនដាក់ទោស(សងសឹក)ចំពោះគេវិញនៅពេលដែលពួកអ្នកមានសមត្ថភាពក្នុងការធ្វើដូច្នោះទៅលើគេនោះ ពិតប្រាកដណាស់ ការធ្វើដូច្នេះ វាពិតជាប្រសើរបំផុតសម្រាប់បណ្តាអ្នកដែលអត់ធ្មត់ក្នុងចំណោមពួកអ្នកជាងការដាក់ទោសចំពោះពួកគេវិញ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់