សូរ៉ា 16 · ជូស 14
An-Nahl · 16:125
ادْعُ إِلَىٰ سَبِيلِ رَبِّكَ بِالْحِكْمَةِ وَالْمَوْعِظَةِ الْحَسَنَةِ ۖ وَجَادِلْهُمْ بِالَّتِي هِيَ أَحْسَنُ ۚ إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَنْ ضَلَّ عَنْ سَبِيلِهِ ۖ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ
ចូរអ្នក(មូហាំម៉ាត់)អំពាវនាវ(មនុស្សលោក)ទៅកាន់ មាគ៌ានៃម្ចាស់របស់អ្នកដោយគតិបណ្ឌិត និងប្រៀនប្រដៅតាមវិធី សាស្ដ្រដ៏ល្អចុះ។ ហើយចូរអ្នកជជែកជាមួយពួកគេតាមមធ្យោបាយ ណាដែលល្អបំផុត។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកដឹងបំផុត ចំពោះអ្នកដែលវងេ្វងចេញពីមាគ៌ារបស់ទ្រង់។ ហើយទ្រង់ដឹងបំផុត ចំពោះបណ្ដាអ្នកដែលទទួលបានការចង្អុលបង្ហាញ។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពាវនាវមនុស្សលោកទៅកាន់សាសនាឥស្លាម ទាំងអ្នក និងអ្នកមានជំនឿដែលដើរតាមអ្នក ដោយអាស្រ័យទៅតាមស្ថានភាពនៃអ្នកដែលត្រូវអំពាវនាវ (មើលពីកម្រិតនៃការយល់ដឹងរបស់គេ និងការអនុវត្តតាមរបស់គេ) និងតាមរយៈការណែនាំដែលមាននៅក្នុងវានូវការជម្រុញលើកទឹកចិត្ត(ឲ្យសាងអំពើល្អ) និងព្រមានបន្លាច(មិនឲ្យសាងអំពើអាក្រក់)។ ហើយចូរអ្នក ជជែកវែកញែកជាមួយពួកគេតាមមធ្យោបាយណាដែលល្អបំផុតទាំងពាក្យសម្តី គំនិត និងការអប់រំប្រៀនប្រដៅ។ ពិតណាស់ តួនាទីរបស់អ្នក គឺមិនមែនផ្តល់ការចង្អុលបង្ហាញដល់មនុស្សលោកនោះទេ។ តាមពិត តួនាទីរបស់អ្នក គឺគ្រាន់តែផ្សព្វផ្សាយដល់ពួកគេប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកទ្រង់ដឹងបំផុតចំពោះជនណាដែលង្វេងចេញពីសាសនាឥស្លាម ហើយទ្រង់ក៏ដឹងបំផុតដែរចំពោះជនណាដែលទទួលបានការចង្អុលបង្ហាញទៅកាន់វានោះ។ ដូច្នេះ ចូរអ្នកកុំបំផ្លាញខ្លួនឯងដោយសារភាពទុក្ខព្រួយចំពោះពួកគេឲ្យសោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល