សូរ៉ា 16 · ជូស 14

An-Nahl · 16:124

إِنَّمَا جُعِلَ السَّبْتُ عَلَى الَّذِينَ اخْتَلَفُوا فِيهِ ۚ وَإِنَّ رَبَّكَ لَيَحْكُمُ بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ

តាមពិតគេ(អល់ឡោះ)បានបង្កើតថ្ងៃសៅរ៍ឱ្យទៅពួក (យ៉ាហ៊ូទី)ដែលខ្វែងគំនិតគ្នានៅក្នុងរឿងនោះ។ ហើយពិតប្រាកដ ណាស់ ម្ចាស់របស់ពួកអ្នកនឹងកាត់សេចក្ដីរវាងពួកគេនៅថ្ងៃបរ-លោកនូវអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នា។

តាហ្វសៀរ

តាមពិត គេបានចាត់ទុកការលើកតម្កើងថ្ងៃសៅរ៍ គឺជាកាតព្វកិច្ចមួយទៅលើពួកយូដាដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុងរឿងនោះ ដើម្បីឲ្យពួកគេដកឃ្លា(សម្រាក)នៅក្នុងថ្ងៃនោះអំពីភាពមមាញឹករបស់ពួកគេដើម្បីធ្វើការគោរពសក្ការៈ(ចំពោះអល់ឡោះ)ក្រោយពីពួកគេបានវង្វេងថ្ងៃសុក្រដែលគេប្រើពួកគេឲ្យសម្រាក(ពីការរវល់នឹងកិច្ចការលោកិយ)នៅក្នុងថ្ងៃនោះ។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងកាត់សេចក្តីរវាងពួកដែលខ្វែងគំនិតគ្នាទាំងនោះនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាចំពោះរឿងនេះ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបនូវអ្វីដែលរូបគេសាកសម(នឹងទទួលបាន)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់