សូរ៉ា 16 · ជូស 14
An-Nahl · 16:123
ثُمَّ أَوْحَيْنَا إِلَيْكَ أَنِ اتَّبِعْ مِلَّةَ إِبْرَاهِيمَ حَنِيفًا ۖ وَمَا كَانَ مِنَ الْمُشْرِكِينَ
ក្រោយមកយើងបានផ្ដល់វ៉ាហ៊ីដល់អ្នក(មូហាំម៉ាត់) ថាៈ ចូរអ្នកដើរតាមសាសនារបស់អ៊ីព្រហ៊ីមឱ្យបានត្រឹមត្រូវចុះ ហើយគេមិនស្ថិតក្នុងចំណោមពួកមូស្ហរីគីនឡើយ។
តាហ្វសៀរ
ក្រោយមក យើងបានផ្តល់វ៉ាហ៊ីដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ថាៈ ចូរអ្នកដើរតាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីមនៅក្នុងការមានជំនឿចំពោះអល់ឡោះតែមួយគត់ និងចាកឆ្ងាយពីពួកមុស្ហរីគីន ហើយអំពាវនាវទៅកាន់អល់ឡោះ និងអនុវត្តតាមក្បួនច្បាប់(សាសនារបស់)ទ្រង់ ងាកចេញពីសាសនាទាំងឡាយទៅកាន់សាសនាឥស្លាម(តែមួយគត់) ហើយគាត់(ព្យាការីអ៊ីព្រហ៊ីម)មិនស្ថិតក្នុងចំណោមពួកមុស្ហរីគីន(គោរពព្រះច្រើន)ដូចដែលពួកគេអះអាងនោះឡើយ។ ផ្ទុយទៅវិញ គាត់គឺជាអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល