សូរ៉ា 16 · ជូស 14

An-Nahl · 16:127

وَاصْبِرْ وَمَا صَبْرُكَ إِلَّا بِاللَّهِ ۚ وَلَا تَحْزَنْ عَلَيْهِمْ وَلَا تَكُ فِي ضَيْقٍ مِمَّا يَمْكُرُونَ

ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ ព្រោះការអត់ធ្មត់របស់ អ្នកគ្មានអ្វីក្រៅពីការជួយពង្រឹងពីអល់ឡោះឡើយ។ ហើយចូរ អ្នកកុំព្រួយបារម្ភចំពោះពួកគេ និងមិនត្រូវកើតទុក្ខអំពីអ្វីដែល ពួកគេរៀបចំល្បិចកលនោះឡើយ។

តាហ្វសៀរ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ពួកគេដែលអ្នកបានទទួលរង ហើយការចង្អុលបង្ហាញអ្នកឲ្យអត់ធ្មត់នោះ គឺគ្មានអ្វីក្រៅពីការចង្អុលបង្ហាញរបស់អល់ឡោះចំពោះអ្នកនោះទេ។ ហើយចូរអ្នកកុំមានទុក្ខព្រួយដោយសារតែការងាកចេញអំពីអ្នកពីសំណាក់ពួកប្រឆាំង និងចូរកុំធ្វើឲ្យទ្រូងរបស់អ្នកចង្អៀត(កើតទុក្ខ)ដោយសារតែល្បិចកលទាំងឡាយដែលពួកគេរៀបចំឲ្យសោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់