សូរ៉ា 16 · ជូស 14

An-Nahl · 16:115

إِنَّمَا حَرَّمَ عَلَيْكُمُ الْمَيْتَةَ وَالدَّمَ وَلَحْمَ الْخِنْزِيرِ وَمَا أُهِلَّ لِغَيْرِ اللَّهِ بِهِ ۖ فَمَنِ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ

ការពិតទ្រង់បានហាមឃាត់ចំពោះពួកអ្នកនូវសត្វស្លាប់ និងឈាម និងសាច់ជ្រូកហើយនិងអី្វដែលគេសំឡេះដើម្បីបូជាម្ចាស់ ផេ្សងក្រៅពីអល់ឡោះ។ ហេតុនេះ បុគ្គលណាត្រូវបានគេបង្ខំ(ឱ្យ ទទួលទានអ្វីៗទាំងនេះ)ដោយពុំមានចេតនានិងមិនលើសពីតំរូវ ការចាំបាច់នោះ ពិតប្រាដកណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

តាហ្វសៀរ

អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យទទួលទានសត្វដែលស្លាប់ដោយមិនបានសម្លេះត្រឹមត្រូវចំពោះសត្វដែលត្រូវសម្លេះ ឈាមដែលហូរ សត្វជ្រូកគ្រប់ផ្នែកទាំងអស់របស់វា និងអ្វីដែលគេសម្លេះសម្រាប់បូជាចំពោះអ្នកផ្សេងក្រៅពីអល់ឡោះ ហើយការហាមឃាត់នេះគឺក្នុងស្ថានភាពដែលអាចជ្រើសរើសបាន(គ្មានការបង្ខិតបង្ខំ)។ ដូច្នេះ ជនណាហើយដែលភាពចាំបាច់បង្ខំឲ្យគេត្រូវទទួលទានរបស់ទាំងអស់នេះ ហើយគេទទួលទានវាដោយមិនមែនជាការពេញចិត្ត(ស្ម័គ្រចិត្ត)ដោយខ្លួនឯង ហើយក៏មិនលើសពីកម្រិតនៃភាពចាំបាច់ទេនោះ ពិតណាស់ គ្មានបាបកម្មអ្វីទៅលើគេនោះទេ(ប្រសិនបើគេទទួលទានវាក្នុងករណីនេះ)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុត ដោយទ្រង់អភ័យទោសដល់គេនូវអ្វីដែលគេបានទទួលទាន(ដោយការបង្ខំ) ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះគេ ខណៈដែលទ្រង់អនុញ្ញាតដល់គេ(ឲ្យទទួលទានវា)ក្នុងករណីដែលចាំបាច់នោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់