សូរ៉ា 16 · ជូស 14

An-Nahl · 16:114

فَكُلُوا مِمَّا رَزَقَكُمُ اللَّهُ حَلَالًا طَيِّبًا وَاشْكُرُوا نِعْمَتَ اللَّهِ إِنْ كُنْتُمْ إِيَّاهُ تَعْبُدُونَ

ដូចេ្នះ ចូរពួកអ្នក(មានជំនឿ)បរិភោគនូវអ្វីដែល ហាឡាល់ស្អាតស្អំដែលអល់ឡោះបានប្រទានឱ្យពួកអ្នកចុះ។ ហើយ ចូរពួកអ្នកថ្លែងអំណរគុណចំពោះនៀកម៉ាត់របស់អល់ឡោះ ប្រសិន បើពួកអ្នកគោរពសកា្ករៈទៅចំពោះទ្រង់នោះ។

តាហ្វសៀរ

ដូច្នេះ ចូរពួកអ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)ទទួលទានចុះអំពីអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានជាលាភសក្ការៈដល់ពួកអ្នកនូវអ្វីដែលគេអនុញ្ញាតនៃប្រភេទចំណីអាហារដែលល្អៗដែលគេទទួលទាន។ ហើយចូរពួកអ្នកដឹងគុណចំពោះឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានវាឲ្យពួកអ្នក តាមរយៈការទទួលស្គាល់ឧបការគុណទាំងនោះ និងចំណាយវាទៅលើប្រការដែលទ្រង់ពេញចិត្ត ប្រសិនបើពួកអ្នកគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ហើយមិនធ្វើស្ហ៊ីរិកនឹងទ្រង់នោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់