សូរ៉ា 16 · ជូស 14
An-Nahl · 16:116
وَلَا تَقُولُوا لِمَا تَصِفُ أَلْسِنَتُكُمُ الْكَذِبَ هَٰذَا حَلَالٌ وَهَٰذَا حَرَامٌ لِتَفْتَرُوا عَلَى اللَّهِ الْكَذِبَ ۚ إِنَّ الَّذِينَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ لَا يُفْلِحُونَ
ហើយចូរពួកអ្នកកុំនិយាយនូវពាក្យភូតកុហកចំពោះ អ្វីដែលអណ្ដាតរបស់ពួកអ្នកពណ៌នាថាៈ នេះជារបស់ហាឡាល់ (ស្របនឹងច្បាប់អ៊ីស្លាម)ហើយនេះជារបស់ហារ៉ម(ផ្ទុយនឹងច្បាប់ អ៊ីស្លាម)ដើម្បីពួកអ្នកប្រឌិតឡើងនូវពាក្យភូតកុហកទៅលើ អល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ ពួកដែលប្រឌិតពាក្យភូត កុហកលើអល់ឡោះនោះ គឺពួកគេមិនជោគជ័យឡើយ។
តាហ្វសៀរ
ហើយចូរពួកអ្នក(ឱពួកមុស្ហរីគីន)កុំនិយាយនូវពាក្យភូតកុហកចំពោះអ្វីដែលអណ្តាតរបស់ពួកអ្នកពិពណ៌នាដោយបោកប្រាស់ទៅកាន់អល់ឡោះថាៈ នេះជារបស់ដែលគេអនុញ្ញាត(ឲ្យទទួលទាន) ហើយនោះជារបស់ដែលគេមិនអនុញ្ញាត(ឲ្យទទួលទាន) ក្នុងគោលបំណងប្រឌិតឡើងនូវពាក្យភូតកុហកទៅលើអល់ឡោះ តាមរយៈការដាក់បម្រាមនូវរបស់ដែលអល់ឡោះមិនបានដាក់បម្រាម ឬអនុញ្ញាតនូវរបស់ដែលអល់ឡោះមិនអនុញ្ញាតឲ្យសោះ។ ពិតប្រាកដណាស់ ពួកដែលប្រឌិតនូវពាក្យភូតកុហកទៅលើអល់ឡោះនោះ ពួកគេមិនទទួលជោគជ័យ(ទទួលបាន)នូវអ្វីដែលគេប៉ងប្រាថ្នានោះទេ ហើយពួកគេក៏មិនរួចផុតពីអ្វីដែលពួកគេរត់គេចអំពីវានោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល