សូរ៉ា 16 · ជូស 14
An-Nahl · 16:111
۞ يَوْمَ تَأْتِي كُلُّ نَفْسٍ تُجَادِلُ عَنْ نَفْسِهَا وَتُوَفَّىٰ كُلُّ نَفْسٍ مَا عَمِلَتْ وَهُمْ لَا يُظْلَمُونَ
(ចូរចងចាំ)នៅថ្ងៃ(បរលោក)ដែលបុគ្គលគ្រប់រូបដេញ ដោលចំពោះខ្លួនឯង ហើយបុគ្គលគ្រប់រូបនឹងត្រូវគេ(អល់ឡោះ) តបស្នងនូវអ្វីដែលគេបានប្រព្រឹត្ដ ដោយពួកគេនឹងមិនត្រូវគេបំពាន ឡើយ។
តាហ្វសៀរ
ហើយចូរចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃ(បរលោក)ដែលរាល់បុគ្គលគ្រប់រូបដេញដោលចំពោះខ្លួនឯងដោយមិនដេញដោលអំពីអ្នកដទៃឡើយ ព្រោះតែស្ថានភាពដ៏រន្ធត់(នៅថ្ងៃនោះ) ហើយបុគ្គលគ្រប់រូបនឹងត្រូវបានគេតបស្នងនូវអ្វីដែលគេបានប្រព្រឹត្តទាំងល្អ និងអាក្រក់ ហើយពួកគេមិនត្រូវបានគេបំពានដោយការកាត់បន្ថយនូវផលបុណ្យ ឬក៏បន្ថែមនូវផលបាបដល់គេនោះទេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល