សូរ៉ា 16 · ជូស 14

An-Nahl · 16:112

وَضَرَبَ اللَّهُ مَثَلًا قَرْيَةً كَانَتْ آمِنَةً مُطْمَئِنَّةً يَأْتِيهَا رِزْقُهَا رَغَدًا مِنْ كُلِّ مَكَانٍ فَكَفَرَتْ بِأَنْعُمِ اللَّهِ فَأَذَاقَهَا اللَّهُ لِبَاسَ الْجُوعِ وَالْخَوْفِ بِمَا كَانُوا يَصْنَعُونَ

ហើយអល់ឡោះបានលើកយកឧទាហរណ៍ក្រុងមួយ (ម៉ាក្កះ)ដែលមានសុខសន្ដិភាព ដែលលាភសក្ការៈរបស់វាមាន គ្រប់បែបយ៉ាងមកពីគ្រប់ទិសទី។ ក្រោយមកវា(អ្នកក្រុងម៉ាក្កះ) បានបដិសេធនឹងនៀកម៉ាត់ទាំងឡាយរបស់អល់ឡោះ។ ហើយ អល់ឡោះបានឱ្យវាភ្លក្សនូវភាពអត់ឃ្លាន និងភាពភ័យខ្លាច ដោយ សារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។

តាហ្វសៀរ

ហើយអល់ឡោះជាម្ចាស់ទ្រង់បានលើកយកឧទាហរណ៍ភូមិស្រុកមួយ (គឺក្រុងម៉ាក្កះ) ដែលធ្លាប់មានសុខសន្តិភាព ដោយពួកគេរស់នៅដោយគ្មានការភ័យខ្លាចឡើយ ខណៈដែលមនុស្សដែលនៅជុំវិញទីនោះត្រូវបានគេឆក់ប្លន់ និងកាប់សម្លាប់ ហើយលាភសក្ការៈផ្សេងៗបានមកដល់វា(ក្រុងម៉ាក្កះ)យ៉ាងងាយស្រួលពីគ្រប់ទីកន្លែង។ ក្រោយមក អ្នកស្រុកនេះបានរមិលគុណចំពោះឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកគេ ហើយពួកគេមិនដឹងគុណទ្រង់នោះទេ។ ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានឲ្យពួកគេភ្លក្សរសជាតិនៃភាពអត់ឃ្លាន និងភាពភ័យខ្លាចយ៉ាងខ្លាំងដែលស្តែងចេញលើខ្លួនរបស់ពួកគេនូវភាពភ័យរន្ធត់ និងញាប់ញ័រ រហូតដល់វា(ភាពភ័យខ្លាចនោះ)ប្រៀបដូចជាសម្លៀកបំពាក់សម្រាប់ពួកគេដូច្នោះឯង ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនៃការរមិលគុណ និងការបដិសេធ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់