សូរ៉ា 16 · ជូស 14
An-Nahl · 16:110
ثُمَّ إِنَّ رَبَّكَ لِلَّذِينَ هَاجَرُوا مِنْ بَعْدِ مَا فُتِنُوا ثُمَّ جَاهَدُوا وَصَبَرُوا إِنَّ رَبَّكَ مِنْ بَعْدِهَا لَغَفُورٌ رَحِيمٌ
ក្រោយមក ពិតប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នក ជួយដល់បណ្ដាអ្នកដែលបានភៀសខ្លួន(ចេញពីម៉ាក្កះ) ក្រោយពី ពួកគេត្រូវបានគេធ្វើទុក្ខបុកមេ្នញ បន្ទាប់មកពួកគេបានតស៊ូ(ក្នុង មាគ៌ារបស់អល់ឡោះ) និងបានអត់ធ្មត់។ ពិតប្រាកដណាស់ ម្ចាស់ របស់អ្នកគឺមហាអភ័យទោស មហាអាណិតស្រឡាញ់ក្រោយពីការ សារភាពកំហុសរបស់ពួកគេ។
តាហ្វសៀរ
ក្រោយមក ពិតប្រាកដណាស់ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺមហាអភ័យទោស និងមហាអាណិតស្រឡាញ់បំផុតចំពោះអ្នកដែលទន់ខ្សោយក្នុងចំណោមបណ្តាអ្នកមានជំនឿដែលបានភៀសខ្លួនពីក្រុងម៉ាក្កះឆ្ពោះទៅកាន់ក្រុងម៉ាទីណះក្រោយពីពួកមុស្ហរីគីនបានធ្វើទុក្ខបុកម្នេញពួកគេ និងបានសាកល្បងពួកគេនៅក្នុងសាសនារបស់ពួកគេ រហូតទាល់តែពូកគេនិយាយនូវពាក្យសម្តីដែលបង្ហាញពីការប្រឆាំង(គ្មានជំនឿ) ប៉ុន្តែដួងចិត្តរបស់ពួកគេវិញនៅនឹងនរលើសេចក្តីជំនឿដដែល។ ក្រោយមក ពួកគេបានតស៊ូក្នុងមាគ៌ាអល់ឡោះដើម្បីឲ្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ឡើង ហើយពាក្យសម្តីរបស់ពួកប្រឆាំងវិញធ្លាក់ទាបថោក ហើយពួកគេអត់ធ្មត់លើការលំបាកនានា។ ជាការពិតណាស់ ម្ចាស់របស់អ្នក ក្រោយពីភាពវឹកវរដែលពួកគេត្រូវបានគេសាកល្បង និង(ក្រោយពីទទួលរង)ទារុណកម្មដែលពួកគេត្រូវបានគេធ្វើទារុណកម្មនឹងវារហូតដល់ពួកគេនិយាយនូវពាក្យសម្តីដែលបង្ហាញពីការប្រឆាំងនោះរួចមក គឺទ្រង់មហាអភ័យទោសបំផុតដល់ពួកគេ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ដោយសារតែពួកគេនិយាយនូវពាក្យសម្តីដែលបង្ហាញពីការប្រឆាំងនោះ គឺដោយសារតែពួកគេត្រូវបានគេគាបសង្កត់(បង្ខំឲ្យនិយាយ)ប៉ុណ្ណោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល