សូរ៉ា 16 · ជូស 14
An-Nahl · 16:105
إِنَّمَا يَفْتَرِي الْكَذِبَ الَّذِينَ لَا يُؤْمِنُونَ بِآيَاتِ اللَّهِ ۖ وَأُولَٰئِكَ هُمُ الْكَاذِبُونَ
តាមពិត ពួកដែលគ្មានជំនឿនឹងអាយ៉ាត់ៗរបស់ អល់ឡោះគ្រាន់តែប្រឌិតរឿងភូតកុហកប៉ុណ្ណោះ។ ហើយពួកទាំង នោះ គឺជាពួកដែលភូតកុហក។
តាហ្វសៀរ
ព្យាការីមូហាំម៉ាត់មិនមែនជាអ្នកភូតកុហកចំពោះអ្វីដែលគាត់បាននាំមកពីម្ចាស់របស់គាត់នោះទេ។ តាមពិត អ្នកដែលប្រឌិតនូវការភូតកុហកនោះ គឺពួកដែលមិនជឿជាក់ចំពោះបណ្តាវាក្យខណ្ឌរបស់អល់ឡោះនោះឯង ពីព្រោះពួកគេមិនខ្លាចទណ្ឌកម្ម(របស់អល់ឡោះ)ឡើយ ហើយពួកគេក៏មិនរំពឹងផលបុណ្យ(អំពីទ្រង់)នោះដែរ។ ពួកដែលមានលក្ខណៈប្រឆាំងដូចបានរៀបរាប់នេះហើយ គឺជាពួកដែលភូតកុហក ដោយសារតែការភូតកុហកនោះ គឺជាទម្លាប់របស់ពួកគេដែលពួកគេតែងតែធ្វើ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល