សូរ៉ា 16 · ជូស 14

An-Nahl · 16:106

مَنْ كَفَرَ بِاللَّهِ مِنْ بَعْدِ إِيمَانِهِ إِلَّا مَنْ أُكْرِهَ وَقَلْبُهُ مُطْمَئِنٌّ بِالْإِيمَانِ وَلَٰكِنْ مَنْ شَرَحَ بِالْكُفْرِ صَدْرًا فَعَلَيْهِمْ غَضَبٌ مِنَ اللَّهِ وَلَهُمْ عَذَابٌ عَظِيمٌ

អ្នកណាហើយបានប្រឆាំងនឹងអល់ឡោះក្រោយពីគេ មានជំនឿហើយនោះ (គេនឹងទទួលការខឹងសម្បាពីអល់ឡោះ) លើកលែងតែអ្នកដែលត្រូវបានគេគាបសង្កត់ ហើយចិត្ដរបស់គេនឹង នរនឹងជំនឿប៉ុណ្ណោះ។ ប៉ុន្ដែអ្នកណាហើយដែលព្រមទទួលយកភាព គ្មានជំនឿនោះ គឺពួកគេនឹងទទួលការខឹងសម្បាពីអល់ឡោះ ហើយ ពួកគេនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

តាហ្វសៀរ

ជនណាហើយដែលបានប្រឆាំងនឹងអល់ឡោះក្រោយពីគេមានជំនឿហើយនោះ (គេនឹងទទួលការខឹងសម្បារពីអល់ឡោះ) លើកលែងតែអ្នកដែលត្រូវបានគេគាបសង្កត់ឲ្យប្រឆាំង(នឹងអល់ឡោះ)ប៉ុណ្ណោះ ដោយគេនិយាយចេញមកនូវពាក្យពេចន៍ដែលបង្ហាញពីការប្រឆាំងតែលើអណ្តាតរបស់គេ ប៉ុន្តែចិត្តរបស់គេវិញ គឺនៅនឹងនរស្ថិតនៅលើជំនឿ ដោយគេជឿជាក់ចំពោះភាពពិតរបស់វា។ ក៏ប៉ុន្តែ ជនណាដែលពេញចិត្តទទួលយកភាពគ្មានជំនឿ ដោយគេជ្រើសរើសយកវា(ភាពគ្មានជំនឿ)ដោយបោះបង់សេចក្តីជំនឿ ហើយនិយាយពាក្យពេចន៍ដែលបង្ហាញពីភាពគ្មានជំនឿចេញមកដោយគ្មានការបង្ខិតបង្ខំ(ពីអ្នកដទៃ)ទេនោះ ពិតណាស់គេគឺជាអ្នកដែលរបូតចេញពីសាសនាឥស្លាមហើយ។ ដូចនេះ ការខឹងសម្បាពីអល់ឡោះនឹងធ្លាក់ទៅលើពួកគេ ហើយសម្រាប់ពួកគេ គឺនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់