សូរ៉ា 16 · ជូស 14

An-Nahl · 16:104

إِنَّ الَّذِينَ لَا يُؤْمِنُونَ بِآيَاتِ اللَّهِ لَا يَهْدِيهِمُ اللَّهُ وَلَهُمْ عَذَابٌ أَلِيمٌ

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងអាយ៉ាត់ៗ របស់អល់ឡោះនោះ គឺអល់ឡោះមិនចង្អុលបង្ហាញពួកគេឡើយ ហើយពួកគេនឹងទទួលទារុណកម្មដ៏ឈឺចាប់បំផុត។

តាហ្វសៀរ

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងបណ្តាវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះដែលថាវាមកអំពីទ្រង់ទេនោះ គឺអល់ឡោះជាម្ចាស់នឹងមិនចង្អុលបង្ហាញពួកគេនោះទេដរាបណាពួកគេស្ថិតនៅលើភាពគ្មានជំនឿដូចនេះ។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតដោយសារតែពួកគេស្ថិតនៅលើភាពគ្មានជំនឿចំពោះអល់ឡោះ ហើយបដិសេធនឹងបណ្តាវាក្យខណ្ឌទាំងឡាយរបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់