សូរ៉ា 16 · ជូស 14

An-Nahl · 16:103

وَلَقَدْ نَعْلَمُ أَنَّهُمْ يَقُولُونَ إِنَّمَا يُعَلِّمُهُ بَشَرٌ ۗ لِسَانُ الَّذِي يُلْحِدُونَ إِلَيْهِ أَعْجَمِيٌّ وَهَٰذَا لِسَانٌ عَرَبِيٌّ مُبِينٌ

ហើយជាការពិតណាស់ យើងដឹងថាពួកគេ(ពួកមូស្ហរី-គីន)ពិតជានឹងនិយាយថាៈ តាមពិតអ្នកដែលបង្រៀនគេ(មូហាំ-ម៉ាត់)គ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។ ភាសាដែលពួកគេចោទ ប្រកាន់គេជាភាសាផេ្សង ហើយ(គម្ពីរគួរអាន)នេះជាភាសាអារ៉ាប់ យ៉ាងច្បាស់លាស់។

តាហ្វសៀរ

ហើយយើង(អល់ឡោះ)ដឹងថា ពិតណាស់ពួកមុស្ហរីគីននឹងនិយាយថាៈ “តាមពិត អ្នកដែលបង្រៀនគម្ពីរគួរអានដល់មូហាំម៉ាត់នោះ គ្រាន់តែជាមនុស្សធម្មតាម្នាក់បុណ្ណោះ” ហើយពួកគេ គឺជាអ្នកដែលភូតកុហកបោកប្រាស់ចំពោះការអះអាងរបស់ពួកគេនេះ។ ពិតណាស់ ភាសាដែលពួកគេចោទប្រកាន់ថា មានមនុស្សបង្រៀនដល់គេ(ព្យាការីមូហាំម៉ាត់)នោះ គឺជាភាសាផ្សេង(ក្រៅពីភាសាអារ៉ាប់) តែនេះ គឺជាគម្ពីរគួរអានដែលបានបញ្ចុះជាភាសាអារ៉ាប់យ៉ាងច្បាស់លាស់ដែលប្រកបដោយវោហារសព្ទយ៉ាងខ្ពង់ខ្ពស់។ ដូច្នេះ តើពួកគេចោទប្រកាន់ថា ពិតណាស់អ្នកដែលបង្រៀនគេ(ព្យាការីមូហាំម៉ាត់)នោះ គឺជាអ្នកដែលមិននិយាយភាសាអារ៉ាប់យ៉ាងដូចម្តេចទៅ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់