សូរ៉ា 16 · ជូស 14

An-Nahl · 16:102

قُلْ نَزَّلَهُ رُوحُ الْقُدُسِ مِنْ رَبِّكَ بِالْحَقِّ لِيُثَبِّتَ الَّذِينَ آمَنُوا وَهُدًى وَبُشْرَىٰ لِلْمُسْلِمِينَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ជីព្រីលបានបញ្ចុះវា (គម្ពីរគួរអាន)មកពីម្ចាស់របស់អ្នកដោយពិតប្រាកដ ដើម្បីពង្រឹង ដល់បណ្ដាអ្នកដែលមានជំនឿ និងជាការចង្អុលបង្ហាញ ហើយនិង ជាការផ្ដល់ដំណឹងល្អចំពោះបណ្ដាអ្នកមូស្លីម។

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ម៉ាឡាអ៊ីកាត់ជីព្រីលបានចុះមកដោយនាំមកនូវគម្ពីរគួរអាននេះមកពីអល់ឡោះជាម្ចាស់ដោយពិតប្រាកដដែលគ្មានកំហុសឆ្គងអ្វីនៅក្នុងវា(គម្ពីរគួរអាន) គ្មានការកែប្រែ និងផ្លាស់ប្តូរអ្វីនោះឡើយ ដើម្បីពង្រឹងដល់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះទៅលើការមានជំនឿរបស់ពួកគេនៅពេលដែលវាក្យខណ្ឌថ្មីៗបានបញ្ចុះមកទៀត ហើយគេផ្លាស់ប្តូរមួយចំនួនអំពីវា(វាក្យខណ្ឌនៃគម្ពីរគួរអាន) និងដើម្បីជាការចង្អុលបង្ហាញពួកគេទៅកាន់សេចក្តីពិត ហើយក៏ជាការផ្តល់ដំណឹងរីករាយដល់អ្នកមូស្លីមនូវអ្វីដែលគេទទួលបានអំពីផលបុណ្យដ៏ប្រពៃផងដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់