សូរ៉ា 16 · ជូស 14

An-Nahl · 16:101

وَإِذَا بَدَّلْنَا آيَةً مَكَانَ آيَةٍ ۙ وَاللَّهُ أَعْلَمُ بِمَا يُنَزِّلُ قَالُوا إِنَّمَا أَنْتَ مُفْتَرٍ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ

ហើយនៅពេលយើងបានប្ដូរអាយ៉ាត់(ច្បាប់)មួយ(នៃ គម្ពីរគួរអាន)ដោយអាយ៉ាត់មួយទៀត ហើយអល់ឡោះដឹងបំផុត នូវអ្វីដែលទ្រង់បញ្ចុះមកនោះ ពួកគេ(ពួកប្រឆាំង)បែរជានិយាយ ថាៈ ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)គ្រាន់តែជាមនុស្សភូត កុហកទៅវិញ។ ផ្ទុយទៅវិញពួកគេភាគច្រើនមិនដឹងឡើយ។

តាហ្វសៀរ

ហើយនៅពេលដែលយើងបានផ្លាស់ប្តូរច្បាប់របស់វាក្យខណ្ឌណាមួយនៃគម្ពីរគួរអាននឹងវាក្យខណ្ឌមួយផ្សេងទៀត(ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលទ្រង់ផ្លាស់ប្តូរនៃគម្ពីរគូរអានគឺដោយមានបុព្វហេតុរបស់វា ហើយទ្រង់មហាដឹងបំផុតនូវអ្វីដែលទ្រង់មិនផ្លាស់ប្តូរវា) ពួកគេ(ពួកប្រឆាំង)បែរជានិយាយថាៈ ពិតណាស់ អ្នក(ឱមូហាំម៉ាត់)គឺជាអ្នកភូតកុហកប្រឌិតទៅលើអល់ឡោះជាម្ចាស់ទៅវិញ។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេមិនដឹងទេថា តាមពិតការផ្លាស់ប្តូរនោះ គឺដោយសារមានបុព្វហេតុច្បាស់លាស់(ដែលមានតែអល់ឡោះប៉ុណ្ណោះដែលដឹង)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់