សូរ៉ា 13 · ជូស 13
Ar-Ra'd · 13:40
وَإِنْ مَا نُرِيَنَّكَ بَعْضَ الَّذِي نَعِدُهُمْ أَوْ نَتَوَفَّيَنَّكَ فَإِنَّمَا عَلَيْكَ الْبَلَاغُ وَعَلَيْنَا الْحِسَابُ
ហើយទោះបីជាយើងនឹងបង្ហាញអ្នក(មូហាំម៉ាត់)មួយចំនួន (នៃទណ្ឌកម្ម)ដែលយើងសន្យាចំពោះពួកគេ ឬក៏យើងនឹងយកជីវិត របស់អ្នក(មុនការកើតឡើងនូវទណ្ឌកម្ម)ពិតមែនក៏ដោយ ក៏តួនាទី របស់អ្នកគ្រាន់តែជាអ្នកផ្សព្វផ្សាយប៉ុណ្ណោះ។ រីឯការជំនុំជំរះគឺជា តួនាទីរបស់យើង។
តាហ្វសៀរ
បើទោះបីជាយើងបង្ហាញឲ្យអ្នក(ឱព្យាការីមូហាំម៉ាត់)បានឃើញនូវទណ្ឌកម្មមួយចំនួនដែលយើងបានសន្យានឹងវាមុននឹងអ្នកស្លាប់ក៏ដោយ ក៏កិច្ចការនោះ គឺជារឿងរបស់យើង ឬក៏យើងធ្វើឲ្យអ្នកស្លាប់មុននឹងយើងបង្ហាញឲ្យអ្នកបានឃើញនូវទណ្ឌកម្មនោះក៏ដោយ ក៏តួនាទីរបស់អ្នកគ្មានអ្វីក្រៅពីការផ្សព្វផ្សាយនូវអ្វីដែលយើងដាក់បទបញ្ជាឲ្យអ្នកផ្សព្វផ្សាយវានោះទេ។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកដែលតបស្នងដល់ពួកគេ ឬជាអ្នកដែលជំនុំជម្រះលើពួកគេនោះទេ។ តាមពិត ទាំងនេះ គឺជាតួនាទីរបស់យើងតែម្នាក់គត់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល