សូរ៉ា 13 · ជូស 13

Ar-Ra'd · 13:39

يَمْحُو اللَّهُ مَا يَشَاءُ وَيُثْبِتُ ۖ وَعِنْدَهُ أُمُّ الْكِتَابِ

អល់ឡោះនឹងលុបបំបាត់និងរក្សាទុកនូវអ្វីដែលទ្រង់មាន ចេតនា ហើយអ៊ំមុលគីតាប(ឡាវហុលម៉ះហ្វ៊ូស)នោះមាននៅជា មួយទ្រង់។

តាហ្វសៀរ

អល់ឡោះជាម្ចាស់ទ្រង់លុបបំបាត់នូវអ្វីដែលទ្រង់ចង់លុបបំបាត់វា ដូចជាប្រការល្អ ប្រការអាក្រក់ សុភមង្គល និងអពមង្គលជាដើម ហើយទ្រង់រក្សាទុកនូវអ្វីដែលទ្រង់មានចេតនាចង់រក្សាទុកវា(នៅក្នុងសៀវភៅកំណត់ត្រានោះ)។ ហើយឡាវហ៊ុលម៉ះហ៊្វូសនោះ គឺនៅជាមួយទ្រង់ ដែលវាគឺជាកន្លែងវិលត្រឡប់រាល់ប្រការទាំងអស់។ ហើយអ្វីដែលត្រូវបានលុបចេញឬក៏រក្សាទុកដដែល គឺអនុលោមទៅតាមអ្វីដែលមាននៅក្នុងវា(ឡាវហ៊ុលម៉ះហ៊្វូស)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់