សូរ៉ា 13 · ជូស 13

Ar-Ra'd · 13:41

أَوَلَمْ يَرَوْا أَنَّا نَأْتِي الْأَرْضَ نَنْقُصُهَا مِنْ أَطْرَافِهَا ۚ وَاللَّهُ يَحْكُمُ لَا مُعَقِّبَ لِحُكْمِهِ ۚ وَهُوَ سَرِيعُ الْحِسَابِ

តើពួកគេ(ពួកប្រឆាំង)មិនបានឃើញទេឬថា ពិតប្រាកដ ណាស់ យើងរំដោះយកទឹកដីឱ្យ(អ្នកមានជំនឿ) ដោយយើងកាត់ បន្ថយវា(ពីពួកប្រឆាំង)បន្ដិចម្ដងៗនៅគ្រប់ទិសទីនោះ។ ហើយ អល់ឡោះជាអ្នកកាត់សេចក្ដីដោយគ្មាននរណាម្នាក់អាចបដិសេធ នូវការសមេ្រចរបស់ទ្រង់បានឡើយ។ ហើយទ្រង់ជាអ្នកជំនុំជំរះ យ៉ាងលឿនបំផុត។

តាហ្វសៀរ

តើពួកប្រឆាំងទាំងនោះមិនឃើញទេឬថា យើងបានរំដោះយកទឹកដីបស់ពួកប្រឆាំងដោយយើងបានកាត់បន្ថយវាបន្តិចម្តងៗនៅគ្រប់ទិសទីដោយការរីកសុសសាយនៃសាសនាឥស្លាម និងដោយការរំដោះរបស់អ្នកមូស្លីមចំពោះទឹកដីទាំងនោះ។ ហើយអល់ឡោះទ្រង់ជាអ្នកកាត់សេចក្តីនូវអ្វីដែលទ្រង់មានចេតនារវាងខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដោយគ្មាននរណាម្នាក់អាចបដិសេធនូវការសម្រេចរបស់ទ្រង់ដោយការកែប្រែឬផ្លាស់ប្តូរនោះឡើយ។ ហើយទ្រង់ជាអ្នកដែលជំនុំជម្រះយ៉ាងលឿនបំផុត ដោយទ្រង់ជំនុំជម្រះទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់