សូរ៉ា 13 · ជូស 13

Ar-Ra'd · 13:33

أَفَمَنْ هُوَ قَائِمٌ عَلَىٰ كُلِّ نَفْسٍ بِمَا كَسَبَتْ ۗ وَجَعَلُوا لِلَّهِ شُرَكَاءَ قُلْ سَمُّوهُمْ ۚ أَمْ تُنَبِّئُونَهُ بِمَا لَا يَعْلَمُ فِي الْأَرْضِ أَمْ بِظَاهِرٍ مِنَ الْقَوْلِ ۗ بَلْ زُيِّنَ لِلَّذِينَ كَفَرُوا مَكْرُهُمْ وَصُدُّوا عَنِ السَّبِيلِ ۗ وَمَنْ يُضْلِلِ اللَّهُ فَمَا لَهُ مِنْ هَادٍ

ដូចេ្នះ តើអ្នកដែលគ្រប់គ្រងបុគ្គលគ្រប់រូបនូវអ្វីដែលគេ បានប្រព្រឹត្ដនោះ(ដូចនឹងអ្នកដែលគ្មានសមត្ថភាពដែរឬ?) ហើយ ពួកគេបានយកព្រះនានាមកធ្វើជាដៃគូជាមួយអល់ឡោះ។ ចូរ អ្នកពោលថាៈ ចូរពួកអ្នករៀបរាប់ឈ្មោះ(លក្ខណៈ)របស់ពួកគេ (ព្រះនានា) ឬមួយក៏ពួកអ្នកប្រាប់ទ្រង់នូវអ្វីដែលទ្រង់មិនបានដឹង នៅលើផែនដីនេះ? ឬគ្រាន់តែស្ដែងចេញដោយពាក្យសំដីប៉ុណ្ណោះ ទេឬ? ផ្ទុយទៅវិញវា(ស្ហៃតន)បានលំអចំពោះពួកដែលប្រឆាំង នោះនូវឧបាយកលរបស់ពួកគេ ហើយវាបានរារាំងពួកគេអំពីមាគ៌ា អល់ឡោះ។ ហើយអ្នកណាដែលអល់ឡោះធ្វើឱ្យគេវងេ្វងនោះ គឺ គ្មានអ្នកចង្អុលបង្ហាញសម្រាប់គេឡើយ។

តាហ្វសៀរ

ដូច្នេះ តើអ្នកដែលជាអ្នកថែរក្សានូវលាភសក្ការៈរបស់គ្រប់ម៉ាខ្លូកទាំងអស់ និងជាអ្នកឃ្លាំមើលរាល់បុគ្គលគ្រប់រូបនូវទង្វើដែលពួកគេប្រព្រឹត្ត ហើយតបស្នងចំពោះទង្វើដែលពួកគេបានធ្វើ គួរតែជាអ្នកដែលសាកសមត្រូវបានគេគោរពសក្ការៈ ឬក៏រូបសំណាក់ទាំងនោះដែលគ្មានសិទ្ធិអ្វីសោះនោះគួរត្រូវបានពួកអ្នកគោរពសក្ការៈ? ហើយពួកប្រឆាំងទាំងនោះបានយកព្រះនានាមកធ្វើជាដៃគូជាមួយអល់ឡោះជាម្ចាស់ដោយបំពាននិងដោយខុសឆ្គង។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នករៀបរាប់ឈ្មោះព្រះនានាដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាជាមួយនឹងអល់ឡោះនោះឲ្យពួកយើងមក ប្រសិនបើពួកអ្នកពិតជាអ្នកដែលត្រឹមត្រូវចំពោះការអះអាងរបស់ពួកអ្នកមែននោះ ឬមួយពួកអ្នកប្រាប់អល់ឡោះនូវអ្វីដែលទ្រង់មិនបានដឹង ដែលថានៅលើផែនដីនេះទ្រង់មានដៃគូនោះ? ឬមួយពួកអ្នកប្រាប់ទ្រង់ដោយគ្រាន់តែស្តែងចេញនូវពាក្យសម្តីដែលគ្មានការពិតចំពោះវានោះឬ? ផ្ទុយទៅវិញ ស្ហៃតនបានលម្អចំពោះពួកដែលប្រឆាំងដោយប្រើឧបាយកលដ៏អាក្រក់។ ដូច្នេះ ពួកគេក៏ប្រឆាំងនឹងអល់ឡោះ ហើយវា(ស្ហៃតន)ក៏បានបង្វែរពួកគេចេញពីមាគ៌ានៃការចង្អុលបង្ហាញ។ ហើយជនណាហើយដែលអល់ឡោះបានធ្វើឲ្យគេវង្វេងចេញពីមាគ៌ានៃការចង្អុលបង្ហាញហើយនោះ គឺរូបគេនឹងគ្មានអ្នកចង្អុលបង្ហាញនោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់