សូរ៉ា 13 · ជូស 13

Ar-Ra'd · 13:34

لَهُمْ عَذَابٌ فِي الْحَيَاةِ الدُّنْيَا ۖ وَلَعَذَابُ الْآخِرَةِ أَشَقُّ ۖ وَمَا لَهُمْ مِنَ اللَّهِ مِنْ وَاقٍ

ពួកគេនឹងទទួលទណ្ឌកម្មក្នុងការរស់នៅក្នុងលោកិយ ហើយទារុណកម្មថ្ងៃបរលោកវិញធ្ងន់ធ្ងរជាងនេះទៅទៀត។ ហើយ គ្មានអ្នកណាម្នាក់អាចការពារពួកគេពីទារុណកម្មរបស់អល់ឡោះ បានឡើយ។

តាហ្វសៀរ

ពួកគេនឹងទទួលនូវទណ្ឌកម្មនៅក្នុងលោកិយនេះដោយការសម្លាប់ និងការចាប់ជាឈ្លើយសឹកដោយស្នាដៃរបស់បណ្តាអ្នកមានជំនឿ។ ហើយទណ្ឌកម្មនៅថ្ងៃបរលោកដែលកំពុងតែរង់ចាំពួកគេនោះ គឺខ្លាំងក្លានិងធ្ងន់ធ្ងរចំពោះពួកគេជាងទណ្ឌកម្មនៅក្នុងលោកិយនេះទៅទៀត ដោយសារតែវាមានសភាពខ្លាំងក្លា និងនៅបន្តជាប់រហូតដោយគ្មានដាច់(ផ្អាក)ឡើយ។ ហើយសម្រាប់ពួកគេ ក៏គ្មាននរណាម្នាក់អាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះបានឡើយនៅថ្ងៃបរលោកនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់