សូរ៉ា 13 · ជូស 13

Ar-Ra'd · 13:32

وَلَقَدِ اسْتُهْزِئَ بِرُسُلٍ مِنْ قَبْلِكَ فَأَمْلَيْتُ لِلَّذِينَ كَفَرُوا ثُمَّ أَخَذْتُهُمْ ۖ فَكَيْفَ كَانَ عِقَابِ

ហើយជាការពិតណាស់ បណ្ដាអ្នកនាំសារពីមុន អ្នក(មូហាំម៉ាត់)ក៏ត្រូវបានគេសើចចំអកដែរ ហើយយើងបាន ពន្យារពេល(ធ្វើទារុណកម្ម)ពួកដែលប្រឆាំង តែក្រោយមកយើង ក៏បានដាក់ទណ្ឌកម្មពួកគេវិញ។ តើទារុណកម្មរបស់យើងយ៉ាង ដូចមេ្ដចដែរ?

តាហ្វសៀរ

ហើយអ្នក(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកនាំសារដំបូងគេនោះទេដែលត្រូវក្រុមរបស់ខ្លួនបដិសេធនិងសើចចំអកឲ្យនោះ។ តាមពិត ប្រជាជាតិជំនាន់មុនៗអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក៏បានសើចចំអកចំពោះអ្នកនាំសាររបស់ពួកគេ និងបដិសេធចំពោះពួកគេដូចគ្នាដែរ។ ហើយយើងបានពន្យារពេល(ដាក់ទណ្ឌកម្ម)ដល់ពួកដែលប្រឆាំងនឹងអ្នកនាំសាររបស់ពួកគេ រហូតដល់ពួកគេគិតថា តាមពិត យើងនឹងមិនបំផ្លាញពួកគេនោះទេ។ បន្ទាប់មក ក្រោយពីការពន្យារពេលដល់ពួកគេ យើងក៏បានដាក់ទណ្ឌកម្មជាច្រើនប្រភេទទៅលើពួកគេ។ ដូច្នេះ តើអ្នកបានឃើញយ៉ាងដូចម្តេចដែរចំពោះទណ្ឌកម្មរបស់យើងទៅលើពួកគេនោះ? ពិតប្រាកដណាស់ វាគឺជាទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់