សូរ៉ា 13 · ជូស 13

Ar-Ra'd · 13:31

وَلَوْ أَنَّ قُرْآنًا سُيِّرَتْ بِهِ الْجِبَالُ أَوْ قُطِّعَتْ بِهِ الْأَرْضُ أَوْ كُلِّمَ بِهِ الْمَوْتَىٰ ۗ بَلْ لِلَّهِ الْأَمْرُ جَمِيعًا ۗ أَفَلَمْ يَيْأَسِ الَّذِينَ آمَنُوا أَنْ لَوْ يَشَاءُ اللَّهُ لَهَدَى النَّاسَ جَمِيعًا ۗ وَلَا يَزَالُ الَّذِينَ كَفَرُوا تُصِيبُهُمْ بِمَا صَنَعُوا قَارِعَةٌ أَوْ تَحُلُّ قَرِيبًا مِنْ دَارِهِمْ حَتَّىٰ يَأْتِيَ وَعْدُ اللَّهِ ۚ إِنَّ اللَّهَ لَا يُخْلِفُ الْمِيعَادَ

ហើយប្រសិនបើគម្ពីរគួរអាន(ត្រូវបានគេសូត្រ) គឺភ្នំនានា ត្រូវបានរំកិលដោយសារវា ឬផែនដីត្រូវបានបែកខ្ញែក ដោយសារវា ឬមួយសាកសពទាំងឡាយត្រូវបានគេធ្វើឱ្យចេះនិយាយដោយសារ វា។ ផ្ទុយទៅវិញកិច្ចការទាំងអស់ជាកម្មសិទ្ធិរបស់អល់ឡោះតែមួយ គត់។ តើបណ្ដាអ្នកដែលមានជំនឿមិនបានដឹងទេឬថា ប្រសិនបើ អល់ឡោះមានចេតនា ទ្រង់ប្រាកដជាចង្អុលបង្ហាញចំពោះមនុស្ស លោកទាំងអស់។ ហើយពួកដែលបានប្រឆាំងនោះក្ដីអន្ដរាយនៅតែ បន្ដធ្លាក់លើពួកគេ ដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ដ ឬមហន្ដរាយនឹងកើតឡើងនៅជិតលំនៅដ្ឋានរបស់ពួកគេរហូតទាល់តែកិច្ចសន្យារបស់អល់ឡោះមកដល់។ ពិតប្រាកដណាស់ អល់ឡោះមិនក្បត់កិច្ចសន្យាឡើយ។

តាហ្វសៀរ

ហើយប្រសិនបើក្នុងចំណោមលក្ខណៈសម្បត្តិនៃព្រះគម្ពីរដែលជាគម្ពីររបស់ព្រះជាម្ចាស់ គឺធ្វើឲ្យភ្នំទាំងឡាយរំកិលចេញពីកន្លែងរបស់វាដោយសារតែវា(គម្ពីរ) ឬធ្វើឲ្យផែនដីបែកខ្ញែកដោយធ្វើឲ្យទន្លេហូរចេញជាប្រភពទឹកជាច្រើន ឬក៏ត្រូវបានគេសូត្រទៅលើមនុស្សស្លាប់ ហើយធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញបាន នោះគម្ពីរគួរអានដែលត្រូវបានគេបញ្ចុះទៅកាន់អ្នកនេះ(ឱអ្នកនាំសារមូហាំម៉ាត់)នឹងក្លាយជាភស្តុតាងមួយដ៏ច្បាស់លាស់ និងមានឥទ្ធិពលយ៉ាងធំធេងប្រសិនបើពួកគេមានដួងចិត្តដែលកោតខ្លាច។ ក៏ប៉ុន្តែពួកគេ គឺជាពួកដែលប្រឆាំង។ ផ្ទុយទៅវិញ កិច្ចការទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ក្នុងការបញ្ចុះនូវអច្ឆរិយភាព ឬអ្វីផ្សេងទៀតនោះ។ តើបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះមិនដឹងទេឬថា ប្រសិនបើអល់ឡោះទ្រង់មានចេតនានឹងចង្អុលបង្ហាញមនុស្សទាំងអស់ដោយមិនចាំបាច់បញ្ចុះនូវសញ្ញាភស្តុតាងណាមួយទេនោះ ទ្រង់ប្រាកដជានឹងចង្អុលបង្ហាញពួកគេដោយមិនចាំបាច់មានវា(សញ្ញាភស្តុតាង)នោះ? ក៏ប៉ុន្តែ ទ្រង់គ្មានចេតនាដូច្នោះឡើយ។ ហើយពួកដែលប្រឆាំងនឹងអល់ឡោះនោះ មហន្តរាយដ៏ខ្លាំងក្លានៅតែបន្តធ្លាក់ទៅលើពួកគេដោយសារតែការប្រឆាំង និងទង្វើបាបកម្មដែលពួកគេបានប្រព្រឹត្ត ឬក៏មហន្តរាយនោះនឹងកើតឡើងនៅជិតលំនៅដ្ឋានរបស់ពួកគេ រហូតទាល់តែកិច្ចសន្យារបស់អល់ឡោះដោយការទម្លាក់នូវទណ្ឌកម្មជាបន្តបន្ទាប់នោះបានមកដល់។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនក្បត់ពាក្យសន្យារបស់ទ្រង់នោះឡើយនៅពេលណាដែលពេលវេលាកំណត់របស់វាបានមកដល់នោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់