សូរ៉ា 13 · ជូស 13
Ar-Ra'd · 13:30
كَذَٰلِكَ أَرْسَلْنَاكَ فِي أُمَّةٍ قَدْ خَلَتْ مِنْ قَبْلِهَا أُمَمٌ لِتَتْلُوَ عَلَيْهِمُ الَّذِي أَوْحَيْنَا إِلَيْكَ وَهُمْ يَكْفُرُونَ بِالرَّحْمَٰنِ ۚ قُلْ هُوَ رَبِّي لَا إِلَٰهَ إِلَّا هُوَ عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ مَتَابِ
ដូច្នោះហើយ យើងបានបញ្ជូនអ្នក(មូហាំម៉ាត់)ទៅចំពោះ ប្រជាជាតិទូទៅ ក៏ដូចជាប្រជាជាតិសម័យមុនបានឆ្លងកាត់ដែរ គឺ ដើម្បីឱ្យអ្នកសូត្រប្រដៅពួកគេអំពីអី្វដែលយើងបានផ្ដល់វ៉ាហ៊ីឱ្យអ្នក ខណៈដែលពួកគេប្រឆាំងនឹងអល់ឡោះជាម្ចាស់ដ៏មហាសប្បុរស។ ចូរអ្នកពោលថាៈ ទ្រង់គឺជាម្ចាស់របស់ខ្ញុំដែលគ្មានម្ចាស់ណាត្រូវគេ គោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ខ្ញុំបានប្រគល់ការទុក ចិត្ដចំពោះទ្រង់តែមួយគត់ ហើយខ្ញុំក៏សារភាពទោសកំហុសទៅ ចំពោះទ្រង់ដែរ។
តាហ្វសៀរ
ដូចដែលយើងបានបញ្ជូនបណ្តាអ្នកនាំសាររបស់យើងជំនាន់មុនៗទៅកាន់ប្រជាជាតិរបស់ពួកគេនោះដែរ យើងក៏បានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ប្រជាជាតិរបស់អ្នកដូចគ្នាដែរ ដើម្បីឲ្យអ្នកសូត្រឲ្យពួកគេស្តាប់នូវគម្ពីរគួរអានដែលយើងបានវ៉ាហ៊ីទៅកាន់អ្នក ដែលវាគឺជាភស្តុតាងគ្រប់គ្រាន់ហើយដើម្បីបញ្ជាក់ពីសច្ចភាពរបស់អ្នក។ ក៏ប៉ុន្តែ ស្ថានភាពនៃក្រុមរបស់អ្នក គឺពួកគេជាពួកដែលបដិសេធនូវសញ្ញាភស្តុតាងមួយនេះ ដោយសារតែពួកគេប្រឆាំងនឹងអល់ឡោះជាម្ចាស់ដ៏មហាសប្បុរសដោយពួកគេយកអ្នកផ្សេងមកធ្វើស្ហ៊ីរិករួមជាមួយទ្រង់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ម្ចាស់ដ៏មហាសប្បុរសដែលពួកអ្នកយកអ្នកផ្សេងមកធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់នោះ ទ្រង់គឺជាម្ចាស់របស់ខ្ញុំដែលគ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ ខ្ញុំប្រគល់ការទុកចិត្តនូវរាល់កិច្ចការទាំងឡាយរបស់ខ្ញុំចំពោះទ្រង់តែមួយគត់ ហើយការសារភាពរបស់ខ្ញុំ ក៏ចំពោះទ្រង់(តែមួយគត់)ដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល