សូរ៉ា 13 · ជូស 13
Ar-Ra'd · 13:27
وَيَقُولُ الَّذِينَ كَفَرُوا لَوْلَا أُنْزِلَ عَلَيْهِ آيَةٌ مِنْ رَبِّهِ ۗ قُلْ إِنَّ اللَّهَ يُضِلُّ مَنْ يَشَاءُ وَيَهْدِي إِلَيْهِ مَنْ أَنَابَ
ហើយពួកដែលបានប្រឆាំងនិយាយថាៈ ហេតុអ្វីបានជាគេ មិនបានបញ្ចុះមុជីហ្សាត់ពីម្ចាស់របស់គេ(មូហាំម៉ាត់)ឱ្យគេ? ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ អល់ឡោះធ្វើឱ្យវងេ្វង ចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយទ្រង់ចង្អុលបង្ហាញដល់ អ្នកណាដែលបានសារភាពកំហុសចំពោះទ្រង់។
តាហ្វសៀរ
ហើយពួកដែលគ្មានជំនឿនឹងអល់ឡោះនិងបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់បាននិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះទៅឲ្យមូហាំម៉ាត់នូវសញ្ញាភស្តុតាងដែលជាក់ស្តែងមួយពីម្ចាស់របស់គេដែលបង្ហាញពីសច្ចភាពរបស់គេទៅ នោះពួកយើងប្រាកដជានឹងមានជំនឿលើគេជាមិនខាន? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលទាមទារទាំងនោះថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យនរណាម្នាក់វង្វេងតាមដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌របស់ទ្រង់ ហើយទ្រង់ចង្អុលបង្ហាញទៅកាន់ទ្រង់ចំពោះជនណាដែលវិលត្រឡប់ទៅកាន់ទ្រង់តាមរយៈការសារភាពកំហុសដោយភាពសប្បុរសរបស់ទ្រង់។ ហើយការចង្អុលបង្ហាញនោះ គឺមិនស្ថិតនៅលើដៃរបស់ពួកគេរហូតពួកគេភ្ជាប់ទៅនឹងការបញ្ចុះនូវសញ្ញាភស្តុតាងនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល