សូរ៉ា 13 · ជូស 13
Ar-Ra'd · 13:26
اللَّهُ يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ وَيَقْدِرُ ۚ وَفَرِحُوا بِالْحَيَاةِ الدُّنْيَا وَمَا الْحَيَاةُ الدُّنْيَا فِي الْآخِرَةِ إِلَّا مَتَاعٌ
អល់ឡោះបើកទូលាយ និងដាក់កំណត់នូវលាភសក្ការៈ ចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយពួកគេសប្បាយរីក រាយនឹងការរស់នៅលើលោកិយនេះ ហើយការរស់នៅលើលោកិយ នេះគ្មានអ្វី(សំខាន់)សម្រាប់ថ្ងៃបរលោកឡើយ ផ្ទុយទៅវិញវា គ្រាន់តែជាការសប្បាយរីករាយមួយរយៈពេលតែប៉ុណ្ណោះ។
តាហ្វសៀរ
អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយនូវលាភសក្ការៈរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា និងរឹតត្បិតវាចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ប៉ុន្តែ ការបើកទូលាយនូវលាភសក្ការៈនោះ មិនមែនជាសញ្ញាដែលបញ្ជាក់ពីសុភមង្គល និងបង្ហាញពីការស្រឡាញ់របស់អល់ឡោះចំពោះគេនោះទេ ហើយការរឹតត្បិតវា(លាភសក្ការៈ)នោះ ក៏មិនមែនជាសញ្ញាដែលបង្ហាញពីភាពអពមង្គលនោះដែរ។ ចំណែកឯពួកប្រឆាំងវិញ ពួកគេសប្បាយរីករាយនឹងជីវិតលោកិយ ហើយពួកគេមានភាពស្កប់ស្កល់ចំពោះវា(មិនចង់បានថ្ងៃបរលោក)។ ហើយជីវិតលោកិយនេះ បើប្រៀបនឹងថ្ងៃបរលោកនោះ គឺគ្មានអ្វីក្រៅពីគ្រាន់តែជាការសប្បាយរីករាយក្នុងរយៈពេលដ៏ខ្លីមួយដែលនឹងបាត់បង់ទៅវិញប៉ុណ្ណោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល