សូរ៉ា 13 · ជូស 13

Ar-Ra'd · 13:25

وَالَّذِينَ يَنْقُضُونَ عَهْدَ اللَّهِ مِنْ بَعْدِ مِيثَاقِهِ وَيَقْطَعُونَ مَا أَمَرَ اللَّهُ بِهِ أَنْ يُوصَلَ وَيُفْسِدُونَ فِي الْأَرْضِ ۙ أُولَٰئِكَ لَهُمُ اللَّعْنَةُ وَلَهُمْ سُوءُ الدَّارِ

រីឯពួកដែលក្បត់កិច្ចសន្យារបស់អល់ឡោះក្រោយពីមាន ការព្រមព្រៀងវាហើយនោះ ហើយពួកគេកាត់ផ្ដាច់នូវអ្វីដែល អល់ឡោះបានបញ្ជាឱ្យផ្សារភ្ជាប់ ព្រមទាំងពួកគេបង្កវិនាសកម្ម នៅលើផែនដី។ ពួកទាំងនោះនឹងត្រូវទទួលរងបណ្ដាសា និងទទួល បានលំនៅដ្ឋានដ៏អាក្រក់។

តាហ្វសៀរ

រីឯបណ្តាអ្នកដែលក្បត់កិច្ចសន្យារបស់អល់ឡោះក្រោយពីការបញ្ជាក់របស់ទ្រង់ ហើយពួកគេកាត់ផ្តាច់នូវចំណងសាច់សាលោហិតដែលអល់ឡោះបានប្រើឱ្យពួកគេផ្សាភ្ជាប់ ព្រមទាំងបង្កវិនាសកម្មនៅលើផែនដីតាមរយៈការប្រព្រឹត្តល្មើសនឹងអល់ឡោះនោះ ពួកទាំងនោះហើយគឺជាពួកដែលឃ្លាតឆ្ងាយ ជាពួកដែលអពមង្គល ដោយពួកគេត្រូវបានគេបណ្តេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះ។ ហើយលទ្ធផលចុងក្រោយរបស់ពួកគេ គឺអាក្រក់បំផុត នោះគឺឋាននរក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់