សូរ៉ា 13 · ជូស 13
Ar-Ra'd · 13:24
سَلَامٌ عَلَيْكُمْ بِمَا صَبَرْتُمْ ۚ فَنِعْمَ عُقْبَى الدَّارِ
(ម៉ាឡាអ៊ីកាត់ពោលថា) សូមសុខសន្ដិភាពកើតមាន ចំពោះពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានអត់ធ្មត់។ ដូចេ្នះ លំនៅដ្ឋានចុងក្រោយគឺល្អបំផុត។
តាហ្វសៀរ
ហើយការស្វាគមន៍របស់ពួកម៉ាឡាអ៊ីកាត់គ្រប់ពេលដែលពួកគេ(ម៉ាឡាអ៊ីកាត់)បានចូលទៅជួបពួកគេ(អ្នកនៅក្នុងឋានសូគ៌)នោះ គឺពួកគេស្វាគមន៍ដោយពោលពាក្យថាៈ សូមសុខសន្តិភាពកើតមានដល់ពួកអ្នក ពោលគឺពួកអ្នកមានសុវត្ថិភាពពីគ្រោះថ្នាក់ដោយសារតែការអត់ធ្មត់របស់ពួកអ្នកលើការគោរពប្រតិបត្តិអល់ឡោះ និង(អត់ធ្មត់)ចំពោះជោគវាសនាដ៏ល្វីងជូរចត់របស់ពួកអ្នក ហើយពួកអ្នកអត់ធ្មត់លើ(ការមិនធ្វើ)ទង្វើបាបកម្មចំពោះអល់ឡោះ។ ដូច្នេះ លំនៅដ្ឋានចុងក្រោយដែលជាលទ្ធផលចុងក្រោយរបស់ពួកអ្នក គឺល្អបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល