សូរ៉ា 13 · ជូស 13

Ar-Ra'd · 13:23

جَنَّاتُ عَدْنٍ يَدْخُلُونَهَا وَمَنْ صَلَحَ مِنْ آبَائِهِمْ وَأَزْوَاجِهِمْ وَذُرِّيَّاتِهِمْ ۖ وَالْمَلَائِكَةُ يَدْخُلُونَ عَلَيْهِمْ مِنْ كُلِّ بَابٍ

គឺឋានសួគ៌អាត់និនដែលពួកគេនឹងចូលទៅក្នុងវា និងអ្នក ដែលបានធ្វើល្អក្នុងចំណោមជីដូនជីតារបស់ពួកគេ ហើយនិងភរិយា របស់ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេ។ ហើយបណ្ដាម៉ាឡា-អ៊ីកាត់ក៏ចូលទៅជួបពួកគេ(ដើម្បីជូនពរ)តាមរាល់ៗទ្វារផងដែរ។

តាហ្វសៀរ

លទ្ធផលចុងក្រោយដែលគួរឲ្យកោតសរសើរនោះ គឺឋានសួគ៌ដែលពោរពេញទៅដោយឧបការគុណគ្មានទីបញ្ចប់ ហើយក្នុងចំណោមឧបការគុណយ៉ាងពេញលេញនៅក្នុងឋានសួគ៌នោះ គឺអ្នកដែលបានធ្វើអំពើល្អក្នុងចំណោមឪពុករបស់ពួកគេ ម្តាយរបស់ពួកគេ ព្រមទាំងប្រពន្ធ និងកូនៗរបស់ពួកគេក៏បានចូលឋានសួគ៌ជាមួយពួកគេដែរ ដើម្បីជាការបំពេញនូវសុភមង្គលដល់ពួកគេដោយពួកគេបានជួបគ្នា។ ហើយម៉ាឡាអ៊ីកាត់បានចូលទៅស្វាគមន៍ពួកគេគ្រប់ទ្វារផ្ទះទាំងអស់របស់ពួកគេនៅក្នុងឋានសួគ៌។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់