សូរ៉ា 13 · ជូស 13
Ar-Ra'd · 13:22
وَالَّذِينَ صَبَرُوا ابْتِغَاءَ وَجْهِ رَبِّهِمْ وَأَقَامُوا الصَّلَاةَ وَأَنْفَقُوا مِمَّا رَزَقْنَاهُمْ سِرًّا وَعَلَانِيَةً وَيَدْرَءُونَ بِالْحَسَنَةِ السَّيِّئَةَ أُولَٰئِكَ لَهُمْ عُقْبَى الدَّارِ
ហើយនិងបណ្ដាអ្នកដែលបានអត់ធ្មត់ ដើម្បីស្វែងរកការ យល់ព្រមពីម្ចាស់របស់ពួកគេ ហើយពួកគេបានប្រតិបត្ដិសឡាត និងបានបរិច្ចាគនូវអ្វីដែលយើងបានផ្ដល់លាភសក្ការៈឱ្យពួកគេដោយ អាថ៌កំបាំងនិងលាតត្រដាង ហើយពួកគេច្រានចោលអំពើអាក្រក់ ដោយអំពើល្អ។ អ្នកទាំងនោះនឹងទទួលបានលទ្ធផលចុងក្រោយដ៏ ល្អប្រសើរ។
តាហ្វសៀរ
ហើយពួកគេ គឺជាបណ្តាអ្នកដែលអត់ធ្មត់(លើការគោរពប្រតិបត្តិអល់ឡោះ អត់ធ្មត់លើអ្វីដែលអល់ឡោះទ្រង់បានកំណត់ទៅលើគេ ទោះល្អឬអាក្រក់ និងអត់ធ្មត់លើការ(មិន)ប្រព្រឹត្តនូវអំពើល្មើសនឹងអល់ឡោះដើម្បីស្វែងរកការយល់ព្រមពីអល់ឡោះ) ហើយពួកគេប្រតិបត្តិសឡាតយ៉ាងពេញលេញ ហើយពួកគេបរិច្ចាគនូវទ្រព្យសម្បត្តិដែលយើងបានប្រទានដល់ពួកគេដែលជាសិទ្ធិដែលចាំបាច់(ពោលគឺហ្សាកាត់) និងបរិច្ចាគជាលក្ខណៈស្ម័គ្រចិត្តដោយស្ងាត់ៗដើម្បីចៀសឆ្ងាយពីប្រការរីយ៉ាក(ធ្វើអ្វីដើម្បីឲ្យគេឃើញ) និងបរិច្ចាគដោយបើកចំហដើម្បីជម្រុញអ្នកផ្សេង(ឲ្យធ្វើការបរិច្ចាគ)ដែរ ហើយពួកគេតបតចំពោះអំពើអាក្រក់ដែលគេធ្វើអាក្រក់មកលើខ្លួនគេដោយការធ្វើល្អទៅចំពោះគេវិញ។ បណ្តាអ្នកដែលមានលក្ខណៈដូចបានរៀបរាប់នេះហើយ សម្រាប់ពួកគេនាថ្ងៃបរលោកនោះ គឺនឹងទទួលបានលទ្ធផលគួរឲ្យកោតសរសើរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល