សូរ៉ា 13 · ជូស 13

Ar-Ra'd · 13:21

وَالَّذِينَ يَصِلُونَ مَا أَمَرَ اللَّهُ بِهِ أَنْ يُوصَلَ وَيَخْشَوْنَ رَبَّهُمْ وَيَخَافُونَ سُوءَ الْحِسَابِ

និងបណ្ដាអ្នកដែលផ្សារភ្ជាប់នូវអ្វីដែលអល់ឡោះបាន បញ្ជាឱ្យផ្សារភ្ជាប់(សាច់ញាតិ អ្នកជិតខាង...) ហើយពួកគេកោត ខ្លាចម្ចាស់របស់ពួកគេ និងពួកគេភ័យខ្លាចនូវការជំនុំជំរះដ៏អាក្រក់។

តាហ្វសៀរ

ហើយពួកគេ គឺជាអ្នកដែលផ្សាភ្ជាប់នូវចំណងសាច់សាលោហិតដែលអល់ឡោះប្រើឲ្យពួកគេផ្សាភ្ជាប់វា ហើយពួកគេគោរពកោតខ្លាចម្ចាស់របស់ពួកគេដោយការអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយពួកគេភ័យខ្លាចអល់ឡោះជាម្ចាស់ជំនុំជម្រះពួកគេទៅលើបាបកម្មរបស់ពួកគេដែលពួកគេបានសាង។ ពិតណាស់ ជនណាហើយដែលត្រូវគេវែកញែក(ជជីករឹសគល់)ចំពោះការជំនុំជម្រះ(របស់គេនោះ) គឺគេនឹងវិនាស។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់