សូរ៉ា 13 · ជូស 13
Ar-Ra'd · 13:28
الَّذِينَ آمَنُوا وَتَطْمَئِنُّ قُلُوبُهُمْ بِذِكْرِ اللَّهِ ۗ أَلَا بِذِكْرِ اللَّهِ تَطْمَئِنُّ الْقُلُوبُ
បណ្ដាអ្នកដែលមានជំនឿ ហើយចិត្ដរបស់ពួកគេមានការ នឹងនរដោយសារតែការរំលឹកទៅចំពោះអល់ឡោះ។ តើការរំលឹក ទៅចំពោះអល់ឡោះមិនធ្វើឱ្យចិត្ដនឹងនរទេឬ?
តាហ្វសៀរ
បណ្តាអ្នកដែលទទួលបាននូវការចង្អុលបង្ហាញពីអល់ឡោះទាំងនោះ ពួកគេគឺជាអ្នកដែលមានជំនឿ ហើយចិត្តរបស់ពួកគេមានភាពនឹងនរដោយការរំលឹកចំពោះអល់ឡោះ តាមរយៈការលើកតម្កើងទ្រង់ ការកោតសរសើរទ្រង់ ការសូត្រគម្ពីរ(គួរអាន)របស់ទ្រង់ និងការស្តាប់វា។ តើមិនមែនទេឬ ការរំលឹកចំពោះអល់ឡោះជាម្ចាស់តែមួយគត់ គឺធ្វើឲ្យចិត្តនឹងនរនោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល