សូរ៉ា 13 · ជូស 13
Ar-Ra'd · 13:18
لِلَّذِينَ اسْتَجَابُوا لِرَبِّهِمُ الْحُسْنَىٰ ۚ وَالَّذِينَ لَمْ يَسْتَجِيبُوا لَهُ لَوْ أَنَّ لَهُمْ مَا فِي الْأَرْضِ جَمِيعًا وَمِثْلَهُ مَعَهُ لَافْتَدَوْا بِهِ ۚ أُولَٰئِكَ لَهُمْ سُوءُ الْحِسَابِ وَمَأْوَاهُمْ جَهَنَّمُ ۖ وَبِئْسَ الْمِهَادُ
សម្រាប់បណ្ដាអ្នកដែលបានឆ្លើយតបនឹងម្ចាស់របស់ពួក គេ(ជឿលើអល់ឡោះនិងអ្នកនាំសារ)គឺទទួលបានផលល្អ(ចូលឋានសួគ៌)។ រីឯពួកដែលមិនបានឆ្លើយតបនឹងទ្រង់ ប្រសិនបើពួកគេមាន អ្វីៗគ្រប់បែបយ៉ាងនៅលើផែនដីនេះទេ្វដងវិញ ពួកគេប្រាកដជានឹង យកទ្រព្យសម្បត្ដិទាំងនោះទៅដោះដូរខ្លួនរបស់ពួកគេ(ចេញពី ទារុណកម្ម)ជាមិនខាន។ ពួកទាំងនោះសម្រាប់ពួកគេគឺការជំនុំជំរះ ដ៏អាក្រក់ ហើយលំនៅដ្ឋានរបស់ពួកគេ គឺនរកជើហាន់ណាំដែលជា កន្លែងដ៏អាក្រក់បំផុត។
តាហ្វសៀរ
សម្រាប់បណ្តាអ្នកមានជំនឿដែលបានឆ្លើយតបចំពោះម្ចាស់របស់ពួកគេនៅពេលដែលទ្រង់បានអំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះទ្រង់តែមួយគត់និងកាគោរពប្រតិបត្តិចំពោះទ្រង់នោះ គឺពួកគេនឹងទទួលបានកន្លែងដ៏ល្អប្រពៃ នោះគឺ ឋានសួគ៌។ ចំណែកឯពួកគ្មានជំនឿដែលមិនឆ្លើយតបនឹងការអំពាវនាវរបស់ទ្រង់ដែលបានអំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះទ្រង់តែមួយគត់និងការគោរពប្រតិបត្តិចំពោះទ្រង់វិញនោះ ប្រសិនបើពួកគេមានទ្រព្យសម្បត្តិនៅក្នុងផែនដីនេះទាំងអស់ ហើយថែមទាំងមានទ្វេដងលើសពីនេះទៀតនោះ ពួកគេនឹងយកវាទៅដោះដូរឬលោះខ្លួនពួកគេពីទណ្ឌកម្មជាមិនខាន ។ ពួកដែលមិនបានឆ្លើយតបនឹងការអំពាវនាវរបស់អល់ឡោះនោះ នឹងត្រូវគេជុំនំជម្រះកាត់សេចក្តីចំពោះអំពើអាក្រក់ទាំងអស់របស់ពួកគេ។ ហើយលំនៅឋានរបស់ពួកគេដែលពួកគេនឹងត្រូវរស់នៅក្នុងវានោះ គឺឋាននរកជើហាន់ណាំ ។ ហើយកន្លែងរស់នៅដ៏អាក្រក់បំផុតរបស់ពួកគេនោះ គឺឋាននរកនោះឯង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល