សូរ៉ា 13 · ជូស 13
Ar-Ra'd · 13:17
أَنْزَلَ مِنَ السَّمَاءِ مَاءً فَسَالَتْ أَوْدِيَةٌ بِقَدَرِهَا فَاحْتَمَلَ السَّيْلُ زَبَدًا رَابِيًا ۚ وَمِمَّا يُوقِدُونَ عَلَيْهِ فِي النَّارِ ابْتِغَاءَ حِلْيَةٍ أَوْ مَتَاعٍ زَبَدٌ مِثْلُهُ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ الْحَقَّ وَالْبَاطِلَ ۚ فَأَمَّا الزَّبَدُ فَيَذْهَبُ جُفَاءً ۖ وَأَمَّا مَا يَنْفَعُ النَّاسَ فَيَمْكُثُ فِي الْأَرْضِ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ الْأَمْثَالَ
ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយជ្រលងនានា បានហូរទៅតាមគន្លងរបស់វា ដោយការហូរនោះបាននាំមកនូវពពុះ រីកខ្ពស់ជាច្រើន។ ហើយអ្វីៗដែលគេយកទៅដុតវានៅក្នុងភ្លើង ដើម្បីចម្រាញ់ជាគ្រឿងអលង្កា ឬរបស់ប្រើប្រាស់ក៏មានពពុះដូច គ្នាដែរ។ ដូច្នោះដែរអល់ឡោះប្រៀបធៀបរឿងពិត និងរឿងមិន ពិត។ ចំណែកឯពពុះគឺនឹងត្រូវរលាយបាត់។ ហើយចំណែកឯអ្វីដែល មានប្រយោជន៍ដល់មនុស្សលោក វានឹងស្ថិតនៅលើផែនដី។ ដូច្នោះ ដែរ អល់ឡោះលើកឧទាហរណ៍ផេ្សងៗជាច្រើនទៀត។
តាហ្វសៀរ
ហើយអល់ឡោះជាម្ចាស់ទ្រង់បានលើកឧទាហរណ៍ដើម្បីបញ្ជាក់ពីការសាបសូន្យនៃសេចក្តីមិនពិត និងភាពគង់វង្សនៃសេចក្តីពិតនោះ(ដោយទ្រង់បានប្រៀបធៀបវា)ទៅនឹងទឹកភ្លៀងដែលបញ្ចុះពីលើមេឃ ហើយវាក៏បានហូរទៅតាមជ្រលងរបស់វា។ រាល់ជ្រលងនីមួយៗ គឺអាស្រ័យទៅតាមទំហំរបស់វា តូច ឬធំ ហើយវាបាននាំមកនូវពពុះដែលអណ្តែតនៅពីលើផ្ទៃទឹក។ ហើយទ្រង់បានលើកយកឧទាហរណ៍មួយផ្សេងទៀតដើម្បីបញ្ជាក់ទៅលើវាទាំងពីរដែរ គឺលោហធាតុដែលមនុស្សយកវាទៅដុតនៅក្នុងភ្លើងដើម្បីចម្រាញ់ជាគ្រឿងអលង្កា ឬរបស់ប្រើប្រាស់ ក៏វាមានពពុះដូចគ្នាដែរ។ តាមរយៈឧទាហរណ៍ទាំងពីរនេះហើយដែលអល់ឡោះទ្រង់បានធ្វើការប្រៀបធៀបរវាងប្រការពិត និងប្រការមិនពិត។ ពិតណាស់ ប្រការមិនពិត គឺប្រៀបដូចជាពពុះដែលអណ្តែតនៅលើផ្ទៃទឹក។ ហើយក៏ដូចគ្នាដែរ ពពុះនៃលោហធាតុដែលគេដុតនោះ។ ចំណែកឯប្រការពិតវិញ គឺប្រៀបដូចជាទឹកបរិសុទ្ធដែលគេអាចយកមកទទួលទានបាន អាចធ្វើឲ្យរុក្ខជាតិមានផ្លែផ្កា និងធ្វើឲ្យស្មៅដុះ។ ហើយក៏ដូចគ្នាដែរ អ្វីដែលគេបានចម្រាញ់ចេញពីលោហធាតុនោះដែលផ្តល់ផលប្រយោជន៍ដល់មនុស្សលោក។ ដូចដែលអល់ឡោះបានលើកឧទាហរណ៍ទាំងពីរនេះដែរ ទ្រង់បានលើកឧទាហរណ៍ជាច្រើនទៀតសម្រាប់មនុស្សលោកដើម្បីបញ្ជាក់ពីប្រការដែលពិត និងប្រការដែលមិនពិត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល